ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​មាន​ទៀត​ហើយ! ការ​ចាប់ដៃ​គ្នា​មុន​ការ​ប្រកួត​នៅ Premier League

4 ឆ្នាំ មុន

ក្របខ័ណ្ឌ Premier League បាន​ប្រកាស​ថា ការ​ចាប់ដៃ​គ្នា​មុន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ និង​មន្ត្រី​នឹង​មិន​ធ្វើ​ទៀត​ឡើយ រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​ទៀត​ពី​អាជ្ញាធរ ដោយសារ​ខ្លាច​មានការ​រីក​រាល​ដាល​​នៃ​វីរុស​ឆ្លង Covid-19​។ វិធាន​ការណ៍​នេះ​ធ្វើ​ឡើង​នៅ​មួយ​ថ្ងៃ…

ក្របខ័ណ្ឌ Premier League បាន​ប្រកាស​ថា ការ​ចាប់ដៃ​គ្នា​មុន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ និង​មន្ត្រី​នឹង​មិន​ធ្វើ​ទៀត​ឡើយ រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​ទៀត​ពី​អាជ្ញាធរ ដោយសារ​ខ្លាច​មានការ​រីក​រាល​ដាល​​នៃ​វីរុស​ឆ្លង Covid-19​។

វិធាន​ការណ៍​នេះ​ធ្វើ​ឡើង​នៅ​មួយ​ថ្ងៃ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ឱ្យ​ក្របខ័ណ្ឌ​បាល់ទាត់​ធំ​បំផុត​ក្នុង​ប្រទេស​អង់គ្លេស​មួយ​នេះ បង្កើន​និង​រឹត​បន្តឹង​សុវត្ថិភាព​សម្រាប់​កីឡាករ​, មន្ត្រី​, បុ​គ្គ​លិ​គ​រួម​ទាំង​អ្នកគាំទ្រ ។

តាម​របាយការណ៍​ពី BBC បានឱ្យ​ដឹង​ថា ក្រុម​ទាំងអស់​នឹង​នៅ​តែ​តម្រង់​ជួរ​ដូច​ធម្មតា ប៉ុន្តែ​ក្រុម​ម្ចាស់ផ្ទះ​នឹង​ដើរ​កាត់មុខ​ឆ្ងាយ ដោយ​មិន​ចាប់ដៃ​គ្នា​ឡើយ​។

សូម​បញ្ជាក់​ថា មាន​ករណី​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម ដែល​បណ្តាល​មក​ពី​វីរុស Covid-19 នេះ​ជាង​៩​ម៉ឺន​ករណី​នៅ​ក្នុង​ប្រទេស​ចំនួន​៨៧​នៅ​ជុំវិញ​ពិភពលោក​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ