ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​ប្រាប់​មិន​ឱ្យ​ថើប​សត្វ​ចិញ្ចឹម ក្រោយ​​ពី​រក​ឃើញ​ឆ្កែ​កើត COVID-19

4 ឆ្នាំ មុន

ហុងកុង ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​សុខាភិបាល​ហុងកុង​បាន​ប្រាប់​អ្នក​ក​ស្រុក​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ថើប​សត្វ​ចិញ្ចឹម ក្រោយ​ពី​រក​ឃើញ​ថា សត្វ​ឆ្កែ​មួយ​ក្បាលមាន​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​។ នាយកដ្ឋាន​កសិកម្ម​ជលផល…

ហុងកុង ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​សុខាភិបាល​ហុងកុង​បាន​ប្រាប់​អ្នក​ក​ស្រុក​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ថើប​សត្វ​ចិញ្ចឹម ក្រោយ​ពី​រក​ឃើញ​ថា សត្វ​ឆ្កែ​មួយ​ក្បាលមាន​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​។

នាយកដ្ឋាន​កសិកម្ម​ជលផល និង​អភិរក្ស​ហុងកុង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​បាន​រក​ឃើញ​ថា មាន​កូ​រ៉ូ​ណា​ថ្មី មិន​ទាន់​ច្បាស់លាស់​១០០% ឥឡូវនេះ រក​ឃើញច្បាស់​ហើយ​ថា មាន​ជំងឺ​នេះ​។

ទោះ​យ៉ាងណា ក្រុម​មន្ត្រី​បាន​កត់​សម្គាល់ថា សត្វ​នេះ នៅ​តែ​មិន​ទាន់​បង្ហាញ​រោគ​សញ្ញា​ណាមួយ​នៃ​វីរុស​នេះ​នៅឡើយ​ទេ​។ ម្ចាស់​ឆ្កែ​បាន​ឆ្លង​វីរុស​នេះ ប៉ុន្តែ​វា​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ជំងឺ​នេះ​ត្រូវ​បាន​ចម្លង​ទៅ​សត្វ​ចិញ្ចឹម​ឬ​យ៉ាងណា? ប្រសិនបើ​លទ្ធផល​វិជ្ជមាន​នេះ​មាន​បញ្ហា​។

មន្ត្រី​សុខាភិបាល​ហុងកុង​បាន​ណែនាំ​ឱ្យ​ម្ចាស់​សត្វ​ចិញ្ចឹម​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ល្អ​ដូច​ជា ការ​លាងដៃ​មុន និង​ក្រោយ​ពេល​ប៉ះពាល់​ជាមួយនឹង​សត្វ​ចិញ្ចឹម និង​មិន​ថើប​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​។

ទោះ​យ៉ាងណា ពួក​គេ​ក៏​បាន​ទទូច​ដល់​ប្រជាជន​មិន​ឱ្យ​ប្រតិកម្ម​ខ្លាំង​ពេក​ចំពោះ​ព័ត៌មាន​នេះ ហើយ​មិន​ត្រូវ​បោះបង់​ចោល​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ