ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបន្ត​​តាមប្រមាញ់មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ដែលនៅមិន​ទាន់​ចាប់​​​ខ្លួនបាន​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អធិការ​នគរបាល​ស្រុក ក្រុង ដែល​នៅ​មានមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​សេស​សល់​មិន​ទាន់​​​ចាប់បាន​យក​មក​ផ្តន្ទាទោស ជា​ពិសេស​គឺ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ គឺ​កម្លាំង​ត្រូវ​តែ​បន្ត​តាម​ប្រ​មាញ់​ស្រាវជ្រាវ​រកមុខ​សញ្ញា​នោះ​ ឱ្យដូច​ជា​ភ្លៀងរលឹម​ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ដោយ​មិន​ត្រូវ​បោះបង់​ចោល​សកម្មភាព​ទុក​ឲ្យ​មុខសញ្ញា​នោះ​រស់នៅ​ដោយ​សុខ​ស្រួល​នោះ​ឡើយ…

ខេត្តបន្ទាយមានជ័យ ៖ អធិការ​នគរបាល​ស្រុក ក្រុង ដែល​នៅ​មានមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​សេស​សល់​មិន​ទាន់​​​ចាប់បាន​យក​មក​ផ្តន្ទាទោស ជា​ពិសេស​គឺ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ គឺ​កម្លាំង​ត្រូវ​តែ​បន្ត​តាម​ប្រ​មាញ់​ស្រាវជ្រាវ​រកមុខ​សញ្ញា​នោះ​ ឱ្យដូច​ជា​ភ្លៀងរលឹម​ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ដោយ​មិន​ត្រូវ​បោះបង់​ចោល​សកម្មភាព​ទុក​ឲ្យ​មុខសញ្ញា​នោះ​រស់នៅ​ដោយ​សុខ​ស្រួល​នោះ​ឡើយ ។ សូម​កម្លាំង​ក៏​ត្រូវ​តែ​បង្កើន​ការ​យាមល្បាត​ត្រួតពិនិត្យ​ជា​ប្រចាំ​នៅ​តាម​មូលដ្ឋាន ជាង​នេះ​ទៀត ​គឺ​ជម្រុញ​ការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និង​គ្រឿងញៀន​ឲ្យ​បាន​ញឹក​ញាប់​លើ​រថយន្ត ម៉ូតូ ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​សំដៅ​រក្សា​បាន​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ។

​ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ទោ ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ នៅ​រសៀល​ថ្ងៃ​ទី​០៤​​ មីនា ​ក្នុ​ងកិច្ច​​ប្រជុំ​បូក​សរុប​សភាពការណ៍​ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំខែ​កុម្ភៈ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​បន្ត ។ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ លោក​ឧត្តម​សេនីយ៍ទោ​ អាត់ ខែ​ម បាន​ដាក់​បទ​បញ្ជា​ឲ្យ​គ្រប់​អធិការ​នគរបាល ស្រុក ក្រុង ត្រូវ​ពង្រឹង​ការ​យក​ចិត្តទុក​ដាក់​លើក​បញ្ហា​សន្តិសុខសណ្តាប់​​​ធ្នាប់ សុវត្ថិភាព​ឲ្យ​បាន​ល្អ ត្រូវធ្វើ​បច្ចុប្បន្នភាព​មុខសញ្ញា​ក្មេង​ទំនើង​មាន​នៅ​ក្នុង​មូលដ្ឋាន​គឺ​ក្តាប់​ឲ្យ​បាន ដើម្បី​ងាយស្រួល​ការ​គ្រប់គ្រង និង​ត្រៀមកម្លាំង​ការពារ​ក្នុង​ពិធីបុណ្យ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សម្បា​យ​រីករាយ​របស់​ប្រជាពលរដ្ឋ ។

នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ កម្មវិធី​មហា​ស​ង្ក្រា​ន គឺ​មាន​៣​កន្លែង កន្លែង​ដែល​ធំ​ជាងគេ គឺ​នៅ​ប្រា​សាទបន្ទាយឆ្មារ ក្នុងស្រុក​ថ្មពួក បន្ទាប់់​មក​នៅ​សួន​មាន​ជ័យ ក្រុង​សិរី​សោភ័ណ និង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។​ជាមួយ​គ្នា​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ជម្រុញ​ឲ្យ​នគរបាល​ជំនាញ​ប្រ​ឆាំ​គ្រឿងញៀន ត្រូវ​បង្កើន​ការ​ស្រា​ជ្រាវ​ក្តាប់​ឲ្យ​បាន​ពីមុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​បង្ក្រាប​ចាប់​ឃាត់ខ្លួន ព្រោះ​គ្រឿងញៀន ​វា​បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម វា​ប៉ះពាល់​ដល់​សង្គម​គ្រួសារ​និង​សង្គម​ជាតិ ។

ជុំវិញ​បញ្ហា​ចរាចរណ៍​នេះ​ផង​ដែរ លោក​​បាន​ជម្រុញ​ឲ្យ​នគរបាល​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​លើ​អ្នកបើកបរ ដែល​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ រង​របួស​និង​បាត់បង់​ជីវិត​ហើយ​រត់គេច​ខ្លួន គឺ​ត្រូវ​តែ​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​នោះ​ឲ្យ​ឃើញ ចំពោះ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន គឺ​ត្រូវ​មានការ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ឱ្យ​មានការ​សហការ​ស្រង់​បញ្ជី​ឈ្មោះ​អ្នកបើកបរ​រថយន្ត​ក្នុង​ក្រុមហ៊ុន​គាត់ ដើម្បី​ងាយស្រួល​ពេល​អ្នកបើកបរ​នោះ​បង្ក​គ្រោះថ្នាក់​ រត់គេច​ខ្លួន​តែ​យើង​មានឈ្មោះ ​និង​អា​ស័​យ​ដ្ឋា​ន​គាត់ តាម​ស្រាវជ្រាវ​ចាប់​អ្នកបើកបរ​រូប​នោះ​យក​ម​ផ្តន្ទាទោស​តាម​ច្បាប់ ។

កុំ​ឲ្យ​ដូច​ប្ចុប្បន្ន​នេះ​ សង្កេត​ឃើញ​ថា ពេល​គ្រោះថ្នាក់​ឲ្យ​តែ​រត់គេច​ខ្លួន​រួច មាន​ម្ចាស់​ក្រុមហ៊ុន​មក​ដោះ​ស្រាយ​ ហើយ​មាន​ខ្លះ​អ្នកបើកបរ​រួច​ពី​សំណាញ់​ច្បាប់ ការ​ធ្វើ​បែប​នេះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើនឡើង​ដែល ចាប់ពី​ពេល​នោះ​ទៅ​អ្នក​ប្រព្រឹត្ត​បទល្មើស​ថ្នាក់​ចរាចរណ៍​ចំពោះ​អ្នកបើកបរ​រថយន្ត នគរ​បាល​ចរាចរណ៍​ត្រូវ​កិប​ប័ណ្ណបើកបរ​របស់​គាត់ ប្រព្រឹត្ត​ម្តង​កិប​១ ពីរ​ដង​កិប​២ បី​ដង​កិប​៣ លើក​ទី​៤​បញ្ឈប់​ការ​បើកបរ ។

ជា​ចុង​ក្រោយ ​លោក​ផ្តាំ​ផ្តើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង គោរព​វិន័យ លេខ​០០៦ របស់​នគរបាល​ជាតិ ព្រោះ​វិន័យ​គឺជា​កញ្ចក់​ឆ្លុះ​ប​ញ្ជាំ​ង​ពី​អាកប្បកិរិយា ក្រ​មសិល​ធម៌ សុជីវធម៌ របស់​​នគរបាល ៕​​

អត្ថបទសរសេរ ដោយ