ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ​បាល់ទាត់​៨​នាក់​​ជួបគ្រោះអកុ​សល​​​នៅ​ហ្គី​ណេ

4 ឆ្នាំ មុន

រថយន្ត​ដឹក​កីឡាករបាល់ទាត់​បានជួបគ្រោះថ្នាក់ចរាចរណ៍​ បណ្តាល​ឱ្យ​​កីឡាករ​បាល់ទាត់​យ៉ាងតិច​៨​នាក់ ​បានបាត់បង់ជីវិត និង​១៧​អ្នក​ផ្សេង​ទៀត​រង​របួស​ក្នុង​ក្រុម Etoile de Guinee មក​ពី​លី​គ​លំដាប់​ទី​២ នៃ​ប្រទេស​ហ្គី​ណេ​។ ឧប្បត្តិ​ហេតុ​ខាងលើនេះ​បាន​កើតឡើង​នៅ​ខាងក្រៅ​ទីក្រុង…

រថយន្ត​ដឹក​កីឡាករបាល់ទាត់​បានជួបគ្រោះថ្នាក់ចរាចរណ៍​ បណ្តាល​ឱ្យ​​កីឡាករ​បាល់ទាត់​យ៉ាងតិច​៨​នាក់ ​បានបាត់បង់ជីវិត និង​១៧​អ្នក​ផ្សេង​ទៀត​រង​របួស​ក្នុង​ក្រុម Etoile de Guinee មក​ពី​លី​គ​លំដាប់​ទី​២ នៃ​ប្រទេស​ហ្គី​ណេ​។

ឧប្បត្តិ​ហេតុ​ខាងលើនេះ​បាន​កើតឡើង​នៅ​ខាងក្រៅ​ទីក្រុង Mamou ដែល​មាន​ចម្ងាយ​ប្រមាណ ២៥០​គីឡូម៉ែត្រ​ភាគ​ខាងកើត​នៃ​រដ្ឋធានី Conakry ដែល​ជា​មូលដ្ឋាន​នៃ​ក្រុម Etoile de Guinee​។

តាម​របាយការណ៍​ពី BBC បានឱ្យ​ដឹង​ថា ក្រុម​នេះ​បាន​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទីក្រុង Kankan ដែល​ស្ថិត​នៅ​ចម្ងាយ​៤០០​គីឡូម៉ែត្រ​ពី​ខាងកើត​ទីក្រុង Mamou ដែល​ជា​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​។

ព័ត៌មាន​លំអិត​នៃ​គ្រោះថ្នាក់ខាងលើ​​នេះ មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅឡើយ ប៉ុន្តែ​របាយការណ៍​បាន​និយាយ​ថា អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​រដ្ឋធានី Conakry ។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ឧប្បត្តិហេតុ​ដែល​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ គឺជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើក​ទី​២ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមបាល់ទាត់​នៃ​ប្រទេស​ហ្គី​ណេ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។ បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​៣០ មក​រា​កន្លង​ទៅ មនុស្ស​៣​នាក់​បាន​បាត់បង់ជីវិត​នៅ​ពេល​រថយន្ត​របស់​ក្រុម Wakriya AC ក៏​​បាន​ជួប​គ្រោះថ្នាក់​ដូច​គ្នា​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ