ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​អភិរក្ស​ប្រាសាទ​កម្ពុជា​.​ថៃ សិក្សា​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​ជុំវិញ​ប្រាសាទ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គណៈប្រតិភូ​អភិរក្ស​ប្រាសាទ​កម្ពុជា​-​ថៃ បាន​សុំ​គម្រោង​សិក្សា​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ ដើម្បី​ស្តារ​ឡើង​វិញ នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។ លោក…

ខេត្តបន្ទាយមានជ័យ ៖ គណៈប្រតិភូ​អភិរក្ស​ប្រាសាទ​កម្ពុជា​-​ថៃ បាន​សុំ​គម្រោង​សិក្សា​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ ដើម្បី​ស្តារ​ឡើង​វិញ នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក Surath Lerdlum ជា​ប្រធាន​គម្រោង​សិក្សា​ពី​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ (​ភាគី​ថៃ​) បាន​មាន​ប្រសាសន៍​ថា គណៈប្រតិភូ​កម្ពុជា​-​ថៃ​ដែល​មក​ដល់​ខេត្តបន្ទាយមានជ័យ ជួប​ប្រជុំ​ពិភាក្សា​គម្រោង​​សិក្សា​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​តំបន់​ប្រាសាទបន្ទាយឆ្មារ ស្ថិត​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ដែល​រួម​សហការ​គ្នា​ជាមួយ​មន្ត្រី​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ បុរាណ​វិទ្យា រួម​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នៃ​អាជ្ញាធរ​ជាតិ​អប្ប​រា​។

លោក​បាន​បញ្ជាក់​ថា រយៈពេល​កន្លង​មក ភាគី​ថៃ​បាន​សហការ​ល្អ​ជាមួយ​មន្ត្រី​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ បុរាណវិទ្យា រួម​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នៃ​អាជ្ញាធរ​ជាតិ​អប្ប​រា​បាន​ល្អ បាន​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ប្រាសាទ​ស្ត​ក់​កក់​ធំ ហើយ​កំពុង​សិក្សា​គម្រោង​សិក្សា​ពី​ប្រព័ន្ធ​ធ​រា​សាស្ត្រ​ក្នុង​តំបន់​ប្រាសាទបន្ទាយឆ្មា​ស្ថិត​ឃុំ​បន្ទាយឆ្មា​ស្រុក​ថ្មពួក​។

លោក អ៊ឹម សុខ​រិ​ទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ឧទ្យាន​អង្គរ បុរាណវិទ្យា រួម​ជាមួយ​មជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​នៃ​អាជ្ញាធរ​ជាតិ​អប្ប​រា បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​គម្រោង​ស្ថា​រ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​តំបន់​ប្រាសាទបន្ទាយឆ្មារ ស្រុក​ថ្មពួក ជា​កិច្ច​សហ​ករ​រវាង​កម្ពុជា​-​ថៃ​។ ដើម្បី​​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ​ឡើង​វិញ ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព និង​រក្សា​ទុក​ទឹក​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ពេល​រដូវ​ខ្វះ​ទឹក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ