ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យ​លាភ​គ្រប​សង្កត់ចិត្ត​របស់​អ្នក​

4 ឆ្នាំ មុន

តាម​ធម្មតា​លាភ​ទាំងឡាយ​តែង​គ្រប​សង្កត់ចិត្ត​របស់​បុថុជ្ជន​ជា​រឿយ​ៗ បុគ្គល​ណា​ងប់​ង​ល់​ព្រោះតែ​លាភ​ហួសហេតុ​ពេក សេចក្តី​ទុក្ខ​រមែង​គ្រប​សង្កត់ចិត្ត​បុគ្គល​នោះ​ដ៏​ក្រៃ​លែង ។ ព្រះ​បរមគ្រូ​នៃ​យើង​បាន​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ លាភ​តែង​កើតឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះ​មិនដឹង កាលបើ​បុថុជ្ជន​នោះ​មិន​បាន​ពិចារណា មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា លាភ​នេះ​កើតឡើង​ដល់​អាត្មា​អញ​​ហើយ…

តាម​ធម្មតា​លាភ​ទាំងឡាយ​តែង​គ្រប​សង្កត់ចិត្ត​របស់​បុថុជ្ជន​ជា​រឿយ​ៗ បុគ្គល​ណា​ងប់​ង​ល់​ព្រោះតែ​លាភ​ហួសហេតុ​ពេក សេចក្តី​ទុក្ខ​រមែង​គ្រប​សង្កត់ចិត្ត​បុគ្គល​នោះ​ដ៏​ក្រៃ​លែង ។

ព្រះ​បរមគ្រូ​នៃ​យើង​បាន​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ លាភ​តែង​កើតឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះ​មិនដឹង កាលបើ​បុថុជ្ជន​នោះ​មិន​បាន​ពិចារណា មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា លាភ​នេះ​កើតឡើង​ដល់​អាត្មា​អញ​​ហើយ លាភ​នោះ​ឯង​មិន​ទៀង ជា​ទុក្ខ និង​មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា ។

ដូចដែល​ព្រះ​តថាគត​ពោល​ថា បុថុជ្ជន​កាលបើ​ត្រេកអរ​នឹង​លាភ​ដែល​កើតឡើង​ហើយ ដំណើរ​ជីវិត​របស់​បុគ្គល​នោះ​នឹង​មិន​រួច​ចាក​វដ្ដទុក្ខ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ