ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Ronaldinho ត្រូវ​ប៉ូ​លិស​ប៉ា​រ៉ា​ហ្គា​យ​ចាប់ខ្លួន​

4 ឆ្នាំ មុន

អាជ្ញាធរ​បាន​និយាយ​ថា ​វីរៈបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​ Ronaldinho កំពុង​ត្រូវ​បាន​ប៉ូ​លិស​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ពី​បទ​ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ​ដើម្បី​ចូល​ក្នុង​ប្រទេស​នេះ​។ ប៉ូ​លិ​សបាន​ចាប់ខ្លួន និង​ឆែកឆេរ​សណ្ឋាគារ​មួយ​នៅ​ក្នុង​រដ្ឋធានី Asuncion កាលពី​ថ្ងៃ​ពុធ ជា​កន្លែង​ដែល​បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ…

អាជ្ញាធរ​បាន​និយាយ​ថា ​វីរៈបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​ Ronaldinho កំពុង​ត្រូវ​បាន​ប៉ូ​លិស​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ពី​បទ​ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ​ដើម្បី​ចូល​ក្នុង​ប្រទេស​នេះ​។

ប៉ូ​លិ​សបាន​ចាប់ខ្លួន និង​ឆែកឆេរ​សណ្ឋាគារ​មួយ​នៅ​ក្នុង​រដ្ឋធានី Asuncion កាលពី​ថ្ងៃ​ពុធ ជា​កន្លែង​ដែល​បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ បាន​ស្នាក់​នៅ​ជាមួយ​បងប្រុស​របស់​គេ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប៉ា​រ៉ា​ហ្គា​យ​បាន​ប្រាប់ ESPN ប្រេ​ស៊ី​ល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បាន​ចាប់ខ្លួន​ទេ ប៉ុន្តែ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​។

សូម​រំលឹក​ថា កាលពី​ខែកក្កដា ឆ្នាំ​២០១៩ កីឡាករ Ronaldinho ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​ដកហូត​លិខិតឆ្លងដែន​ប្រេ​ស៊ី​ល និង​អេ​ស្ប៉ា​ញ​របស់​ខ្លួន​ដោយសារ​ការ​គេច​មិន​បង់ពន្ធ និង​ការ​មិន​បង់ប្រាក់​ពិន័យ​ទាក់​ទង់​នឹង​ការ​ប្រព្រឹត្តិ​ខុស​លើ​ច្បាប់​ស្តី​ពី​ធនធានធម្មជាតិ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ