ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកធម៌​ទាំង​៨​ប្រកា​រតែង​ចង​សត្វលោក

4 ឆ្នាំ មុន

ព្រះ​មាន ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ លោកធម៌​ទាំងឡាយ​៨​យ៉ាង​តែង​ជាប់​តាម​នូវ​សត្វលោក ទាំង​សត្វលោក​វិញ​ក៏​វិល​ទៅ​តាម​លោកធម៌​ទាំង​៨​នេះ​ដែរ ។ លោកធម៌​៨​យ៉ាងនោះ​តើ​ដូច​ម្ដេច​ខ្លះ ? គឺ លាភ…

ព្រះ​មាន ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ លោកធម៌​ទាំងឡាយ​៨​យ៉ាង​តែង​ជាប់​តាម​នូវ​សត្វលោក ទាំង​សត្វលោក​វិញ​ក៏​វិល​ទៅ​តាម​លោកធម៌​ទាំង​៨​នេះ​ដែរ ។

លោកធម៌​៨​យ៉ាងនោះ​តើ​ដូច​ម្ដេច​ខ្លះ ? គឺ លាភ ១ អលាភ ១ យស ១ អ​យស ១ និន្ទា ១ សរសើរ ១ សុខ ១ ទុក្ខ ១ ។ ម្នាល​ភិក្ខុ​ទាំងឡាយ លោកធម៌​ទាំង​៨​យ៉ាង​នេះឯង តែង​ជាប់​តាម​សត្វលោក ទាំង​សត្វលោក ក៏​វិល​ទៅ​តាម​លោកធម៌​ទាំង​៨​យ៉ាងនេះ​ដែរ ។

ម្នាល​ភិក្ខុ​ទាំងឡាយ លាភ​ក្ដី អលាភ​ក្ដី យស​ក្ដី អ​យស​ក្ដី និន្ទា​ក្ដី សរសើរ​ក្ដី សុខ​ក្ដី ទុក្ខ​ក្ដី តែង​កើតឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង ហើយ​កើតឡើង​ដល់​អរិយ​សាវក អ្នកចេះ​ដឹងផង​ដែរ តែ​ស្រាល​ជាង​គ្រហស្ថ​បន្តិច ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ