ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូតជប៉ុនបញ្ជាក់លម្អិតនៃការធ្វើដំណើររបស់ជនជាតិជប៉ុនពីសៀមរាបដែលមាន COVID-19 Chat

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្ថានទូត​ជប៉ុន ទទួល​ជ្រាប​ព័ត៌មាន​ទាក់ទង​នឹង​បុរស​ជនជាតិ​ជប៉ុន ដែល​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ណូ​វែ​ល​ថ្មី បាន​ធ្វើ​ដំណើរ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​។ អាស្រ័យ​ហេតុ​ដូច្នេះ ស្ថានទូត​ជប៉ុន សូម​ចែករំលែក សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​ជប៉ុន​ដូច​ភ្ជាប់​ខាងក្រោម​។ ស្ថានទូត​ជប៉ុន នឹង​បន្ត​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា…

ស្ថានទូត​ជប៉ុន ទទួល​ជ្រាប​ព័ត៌មាន​ទាក់ទង​នឹង​បុរស​ជនជាតិ​ជប៉ុន ដែល​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ណូ​វែ​ល​ថ្មី បាន​ធ្វើ​ដំណើរ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​។ អាស្រ័យ​ហេតុ​ដូច្នេះ ស្ថានទូត​ជប៉ុន សូម​ចែករំលែក សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​ជប៉ុន​ដូច​ភ្ជាប់​ខាងក្រោម​។

ស្ថានទូត​ជប៉ុន នឹង​បន្ត​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា ណូ​រែ​ល​(COVID-19)​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ជប៉ុន នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០(​ការ​បកប្រែ​ក្រៅផ្លូវការ​) ថ្ងៃ​ទី​៤ ខែមីនា ក្រសួងសុខាភិបាល​ជប៉ុន​បាន​រក​ឃើញ​អ្នកជម្ងឺ​ម្នាក់​ដែល​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ណូ​វែ​ល (COVID-19) ក្នុង​ចំណោម​បណ្តា​អ្នកដំណើរ​ផ្សេង​ៗ​ទៀត​ដែល​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ជូ​បឹ​(​ក្រុង​ណា​ហ្គូ​យ៉ា នៃ​ប្រទេស​ជប៉ុន​)​។

តាម​រយៈ​ការ​វិនិច្ឆ័យ​របស់​អ្នកជម្ងឺ ដោយ​ការ​ធ្វើតេស្ត PCR នៅ​សាខា​ស្ថានីយ​ត្រួតពិនិត្យ​អាកាស​យាន្ត​ដ្ឋា​ន​ជូ​បឹ នៃ​ស្ថានីយ​ត្រួតពិនិត្យ​ណា​ហ្គូ​យា លទ្ធផល​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​ការ​ផ្ទុក​មាន​មេរោគ​កូ​រ៉ូ​ណា​ណូ​វែ​ល (COVID-19) នៅ​វេលា​ម៉ោង​១៣:៣០​នាទី នៅ​ថ្ងៃ​ទី​៤ ខែមីនា ហើយ​បន្ទាប់​មក​អ្នកជម្ងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ក្នុង​ខេត្ត​អៃ​ឈី ដោយ​ដាក់​ឲ្យ​នៅ​ដោយឡែក​។ ក្រសួងសុខាភិបាល​ជប៉ុន នឹង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សស្រាក់សស្រាំ​លើ​មេរោគ​រាតត្បាត​មួយ​នេះ ព្រមទាំង​ធ្វើការ យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​ការ​វាយតម្លៃ​ហានិភ័យ​។

ព័ត៌មាន​របស់​អ្នកជម្ងឺ១. អាយុ​៖ ខ្ទង់​៤០​ឆ្នាំ ២. ភេទ​៖ ប្រុស ៣. ស្នាក់​នៅ​៖ ខេត្ត​មី​អិ ៤. ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរថ្ងៃ​ទី​១៦ ខែកុម្ភៈ​៖ ចាក​ចេញពី​ប្រទេស​ជប៉ុន ថ្ងៃ​ទី​១៦ ខែកុម្ភៈ​៖ ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ឆ្លងកាត់​តាម​ប្រទេស​វៀតណាម ថ្ងៃ​ទី​២១ ខែកុម្ភៈ​៖ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន ថ្ងៃ​ទី​២៨ ខែកុម្ភៈ​៖ ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី​៤ ខែមីនា​៖ ត្រលប់​មក​ប្រទេស​ជប៉ុន​វិញ ឆ្លងកាត់​តាម​ប្រទេស​វៀតណាម ៥. អាកា​រៈ​សុខភាព ថ្ងៃ​ទី​២១ ខែកុម្ភៈ​៖ ក្តៅខ្លួន ថ្ងៃ​ទី​២ ខែមីនា​៖ ក្អក​ស្លេះ និង​តឹងទ្រូង ថ្ងៃ​ទី​៣ ខែមីនា​៖ ទៅ​ពិគ្រោះ​នៅ​មន្ទីរពេទ្យ និង​ត្រូវ​បាន​ណែនាំ​ឲ្យ​បន្ត​ការ​តាមដាន ថ្ងៃ​ទី​៤ ខែមីនា​៖ ទៅ​ពិគ្រោះ​នៅ​បន្ទប់​ពិគ្រោះ​យោបល់​សុខភាព​នៅ​ស្ថានីយ​ត្រួតពិនិត្យ​នៃ​អាកាសយាន ដ្ឋា​ន​ជូ​បឹ ដោយសារ​តែ​មាន​អាកា​រៈ​តឹងទ្រូង និង​ក្អក បន្ទប់​ពិគ្រោះ​យោបល់​សុខភាព បាន​រក​ឃើញ​ថា​មាន​បញ្ហា​ផ្លូវដង្ហើម និង​ការ​ឈឺ​ចុកចាប់​ជុំវិញ​ផ្នែក​ទ្រូង ។

វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ បាន​ផ្តល់​ប្រឹក្សា និង​លើក​ឡើង​​ពី​លទ្ធភាព​ដែល អាច​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ណូ​វែ​ល (COVID-19) ហើយ​ស្ថានីយ​ត្រួតពិនិត្យ បាន​ធ្វើតេស្ត​វិនិច្ឆ័យ PCR​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ