ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា សង្វៀន​គុន​ខ្មែរ​វគ្គ​2​ ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍​​នេះ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី រដូវ​កាល​ទី​៣ វគ្គ​២​ចាប់ផ្ដើម​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍​ទី​៧ មីនា​ឆ្នាំ​២០២០ ។ សម្រាប់​សមាសភាព​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​នោះ​មាន​កីឡាករ ពុទ្ធ…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី រដូវ​កាល​ទី​៣ វគ្គ​២​ចាប់ផ្ដើម​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍​ទី​៧ មីនា​ឆ្នាំ​២០២០ ។ សម្រាប់​សមាសភាព​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​នោះ​មាន​កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ជួប​ជាមួយ​កីឡាករ​ថៃ ភី​ផូ​ស៊ី សំ​បួន​ផានិត និង​កីឡាករ ឃឹម បូ​រ៉ាមក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ ខឹ​ក​ខាត់ ពៀក​ខា​ឃែ​រ​។

គួរ​រំលឹក​ថា កម្មវិធី​ប្រកួត​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​រដូវ​កាល​ទី​៣​វគ្គ​ទី​១​ទើបតែ​បាន​បញ្ចប់​ទៅ​កាលពី​ពី​រស​ប្ដា​ហ៍​មុន​នេះ ហើយ​សម្រាប់​អ្នក​ឈ្នះ​លេខ​១​បាន​ទៅ​លើ​កីឡាករ តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​កំពុង​តែ​រង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ឬ​កីឡាករ​ថៃ​ដែល​មានសំណាង​ឈ្នះ​លេខ​១​ដើម្បី​ឡើង​ទៅ​ជួប​ប្រកួត​ជាមួយ តា​ញ់ មក​រា ដណ្ដើម​យក​ប្រាក់​រង្វាន់​ធំ​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

កីឡាករ​កម្ពុជា​និង​កីឡាករ​ថៃ​ទាំង​ពីរ​គូ​នេះ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ ។ ដូច្នេះ​គេ​ពិបាក​ប៉ាន់​ស្មាន​លទ្ធផល​ចុង​ក្រោយ​មិនដឹង​ថា​នរណា​មានសំណាង​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​លើក​នេះ​ទេ ។
ចំណែក​គូប្រកួត​មិត្តភាព​វិញ​កីឡាករ នី សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡា​ថៃ​ផ្លាំ​ង​នុម ប៉​.​យុទ្ធភូមិ និង​កីឡាករ ផា​ន់ សុ​ផាត មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ សេក ចាន់​នី មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ