ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ទល់​វីរុស​ COVID-19​ អុីតា​លី​ឈាន​​ដល់​បិទទ្វារ​សាលា

4 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ ​អ៊ីតា​លី ​ប្រទេស​ដំបូង​ជា​ប្រភព​នៃ​ការ​ចម្លង​វីរុស​COVID-19 នៅ​អឺរ៉ុប ដែល​ចំនួន​អ្នក​បាត់​បង់​ជីវិត​​មក​ដល់​ថ្ងៃ​ទី​៤​មីនា ឡើង​ដល់​លើស​ពី​១០០​នាក់ គឺ​១០៧​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​ឡើង​ដល់​៣.០៨៩​នាក់ បាន​ចាត់​បណ្ដា​វិធានការ​វិសាមញ្ញ​នានា…

ប្រទេស​អ៊ីតា​លី ៖ ​អ៊ីតា​លី ​ប្រទេស​ដំបូង​ជា​ប្រភព​នៃ​ការ​ចម្លង​វីរុស​COVID-19 នៅ​អឺរ៉ុប ដែល​ចំនួន​អ្នក​បាត់​បង់​ជីវិត​​មក​ដល់​ថ្ងៃ​ទី​៤​មីនា ឡើង​ដល់​លើស​ពី​១០០​នាក់ គឺ​១០៧​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​ឡើង​ដល់​៣.០៨៩​នាក់ បាន​ចាត់​បណ្ដា​វិធានការ​វិសាមញ្ញ​នានា ដោយ​បណ្ដា​សាលារៀន​និង​សាកលវិទ្យាល័យ​ត្រូវ​បិទទ្វារ​ចាប់ពី​ថ្ងៃ​ទី​៥​មីនា​ទៅ​រហូត​ដល់​ថ្ងៃ​ទី​១៥​មីនា​។

នាយក​រដ្ឋ​ម​ន្ត្រី ​អ៊ីតា​លី លោក​GIUSEPPE CONTE ពុំ​បដិសេធ​ឡើយ​ដែល​ថា បណ្ដា​មន្ទីរពេទ្យ​អាច​មាន​អ្នក​ជំ​ងឹ​ហូរ​ចូល​លើស​ចំណុះ ក្នុង​ករណី​មាន​កំណើន​ខ្ពស់​នៃ​អ្នកជំងឺ​ដែល​ធ្ងន់ធ្ងរ​។ លោក​បាន​ព្រមាន​ថា ពុំ​មែន​ប្រទេស​ ​អ៊ីតា​លី តែ​មួយ​ទ ទោះ​ប្រទេស​ណាមួយ​នៃ​ពិភពលោក​ក៏​អាច​ប្រឈម​មុខ​នឹង​សភាពការណ៍​បែប​នេះ​ដែរ​។

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍ ម៉ាស់ ថ្នាំ​សម្លាប់​មេរោគ ស្រោមដៃ​ឬ​សម្លៀក​បំពាក់​ការពារ ក្នុង​ប្រទេស​ជា​ច្រើន​បាន​ក្លាយទៅជា​ពិបាក​រក​។ បន្ទាប់​ពី​បារាំង​ដែល​ប្រមូល​ស្តុក​និង​ជម្រុញ​ផលិត​កម្ម​ម៉ាស ប្រទេស​រុ​ស្ស៊ីនា​ថ្ងៃ​ទី​៤​មីនា​បាន​ហាមឃាត់​ការ​នាំ​ចេញ​បណ្ដា​សម្ភារ​ការពារ អា​ល្លឺ​ម៉​ង់​ក៏​បាន​ធ្វើ​តាម​នេះ​ដែរ​។ រដ្ឋមន្ត្រី​សុខាភិបាល​អា​ល្លឺ​ម៉​ង់​លោក​JENS SPAHN ទើប​ហា​៊​ន​និយាយ​ជា​លើក​ដំបូង ពាក្យ​ថា​វីរុស​នោះ​ឆ្លង​រាលដាល​ដោយ​អះអាង​ថា ការ​ឆ្លង​វីរុស​COVID-19​នៅ​ចិន បាន​ប្រែ​ក្លាយទៅជា​ការ​ឆ្លង​រាលដាល​លើ​ពិភពលោក​ទាំងមូល ។ បច្ចុប្បន្ន​វីរុស​COVID-19​ប៉ះពាល់​ដល់​ប្រទេស​និង​ដែនដី​ដល់​ទៅ​៨១​ហើយ​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៩៥.០០០​នាក់ រួច​មនុស្ស​ជាង​៣.២០០​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​។

​វីរុស​COVID-19​ពេល​នេះ​ប៉ះពាល់​ដល់​គ្រប់​ទ្វីប​ទាំងអស់ លើកលែងតែ​តំបន់​អង់តាក់ទិក និង​ធ្វើ​ឲ្យ​ស្ទះ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​កាន់តែ​ច្រើន​។ ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​អាជ្ញាធរ​នៃ​ប្រទេស​ទាំងឡាយ បាន​លុប​ចោល​ឬ​ពន្យារពេល​រៀបចំ​ធ្វើ​រាល់​ព្រឹត្តិការណ៍​ឬ​ការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន ដែល​អាច​ចម្លងជំងឺ​។​

នៅ​អង់គ្លេស​សូ​ម្បី​បណ្ដា​ផលិតករ​ខ្សែភាពយន្ត​ជេ​ម​ប៊​ន​ថ្មី រឿង​NO TIME TO DIE​ក៏​ប្រកាស​ពន្យារពេល​ចេញ​បញ្ចាំង​លើ​ពិ​លោក​នា​ខែ​វិ​ច្ចិ​កា​ដែរ​។ ការ​ប្រមូល​ផ្ដុំ្ដ​មនុស្ស​បែប​សាសនា ក៏​ហាមឃាត់​។ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​ធម្ម​យាត្រា​អ៊ិ​ស្លា​ម​ប្រចាំឆ្នាំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ