ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អគ្គលេខាធិការ​អ​.​ស​.​ប​មួយ​រូប​ទទួល​មរណភាពហើយ​

4 ឆ្នាំ មុន

ប្រទេស​ប៉េ​រូ ៖ កូនប្រុស​របស់​អតីត​អគ្គលេខាធិការ​អ​.​ស​.​ប លោក​ហ្សា​វី​យេ​ប៉េ​រេ​ដឺ​គូ​អេ​ឡា លោក​ហ្វ្រ​ង់​ស៊ី​ស្កូ​ប៉េ​រេស​ដឺ​គូ​អេ​ឡា ថ្លែង​តាម​វិទ្យុ​ប៉េ​រូ​RPP​ថា បិតា​របស់​លោក​បាន​ទទួលមរណភាព​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៤​មីនា នៅ​ក្រុង​លី​ម៉ា​ក្នុង​ជន្មាយុ​១០០​ឆ្នាំ​។ សព​របស់​អតីត​អ្នកការទូត​ប៉េ​រូ​និង​អតីត​អគ្គលេខាធិការ​អ​.​ស​.​បរ​វាង​ឆ្នាំ​១៩៨២​និង​១៩៩១​រូប​នេះ នឹង​យក​មក​តម្កល់​នា​ថ្ងៃ​ទី​៦​មីនា​នៅ​វិមាន​TORRE…

ប្រទេស​ប៉េ​រូ ៖ កូនប្រុស​របស់​អតីត​អគ្គលេខាធិការ​អ​.​ស​.​ប លោក​ហ្សា​វី​យេ​ប៉េ​រេ​ដឺ​គូ​អេ​ឡា លោក​ហ្វ្រ​ង់​ស៊ី​ស្កូ​ប៉េ​រេស​ដឺ​គូ​អេ​ឡា ថ្លែង​តាម​វិទ្យុ​ប៉េ​រូ​RPP​ថា បិតា​របស់​លោក​បាន​ទទួលមរណភាព​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៤​មីនា នៅ​ក្រុង​លី​ម៉ា​ក្នុង​ជន្មាយុ​១០០​ឆ្នាំ​។

សព​របស់​អតីត​អ្នកការទូត​ប៉េ​រូ​និង​អតីត​អគ្គលេខាធិការ​អ​.​ស​.​បរ​វាង​ឆ្នាំ​១៩៨២​និង​១៩៩១​រូប​នេះ នឹង​យក​មក​តម្កល់​នា​ថ្ងៃ​ទី​៦​មីនា​នៅ​វិមាន​TORRE TAGLE ទីស្នាក់ការ​របស់​ក្រសួងការបរទេស​ប៉េ​រូ មុន​ពេល​យក​ទៅ​បញ្ចុះ​នៅ​ទី​បញ្ចុះសព​PRESBITERO MAESTRO ក្រុង​លី​ម៉ា​។

កើត​នៅ​ក្រុង​លី​ម៉ា​ក្នុង​ឆ្នាំ​១៩២០ លោក​ហ្សា​វី​យេ​ប៉េ​រេ​ដឺ​គូ​អេ​ឡា ជា​អគ្គលេខាធិការ​អ​.​ស​.​ប​ទី​៥​។ នា​ថ្ងៃ​ទី​១៩​មក​រា​លោក​បាន​ប្រារព្ធ​ខួបកំណើត​គម្រប់​១០០​ឆ្នាំ​របស់​លោក ។ អគ្គលេខាធិការ​អ​.​ស​.​ប​បច្ចុប្បន្ន លោក​អាន​តូ​នី​ញ៉ូ​ហ្គូ​ទែ​រ​រេស បាន​សរសេរ​តាម​TWITTER​ថា ខ្ញុំ​នឹកឃើញ​ពី​គំ​រូ​និង​បណ្ដា​បទ​ពិសោធន៍ របស់​លោក​ហ្សា​វី​យេ​ប៉េ​រេ​ដឺ​គូ​អេ​ឡា ដើម្បី​រៀនសូត្រ​និង​យក​មក​អនុវត្ត​។ ជីវិត​របស់​លោក​នៅ​ត្រូវ​គេ​ចង​ចាំ មិន​ត្រឹមតែ​១​សតវត្ស​នោះ​ទេ​តែ​ទូ​ទាំង​ប្រវត្តិសាស្ត្រ​របស់​អ​.​ស​.​ប​តែ​ម្ដង​។

នៅ​ប៉េ​រូ​លោក​ហ្សា​វី​យេ​ប៉េ​រេ​ដឺ​គូ​អេ​ឡា ធ្លាប់​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ផង​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ផង ក្នុង​រដ្ឋាភិបាលបណ្ដោះអាសន្ន​របស់​លោក​VALENTIN PANIAGUA ពី​ថ្ងៃ​ទី​២២​វិច្ឆិកា​ឆ្នាំ​២០០០​ដល់​ថ្ងៃ​ទី​២៨​កក្កដា​ឆ្នាំ​២០០១៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ