ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់បុរសម្នាក់សាកសួរចុះឡើងៗ បែកធ្លាយប្រុសស្រី៣នាក់​បន្តបន្ទាប់ទៀត​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា ជនសង្ស័យ​ចំនួន​៤​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​រក្សា​ទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​ពាក់​ព​ន្ធ័​គ្រឿងញៀន​ឃាត់​បាន…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា ជនសង្ស័យ​ចំនួន​៤​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​រក្សា​ទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​ពាក់​ព​ន្ធ័​គ្រឿងញៀន​ឃាត់​បាន ។

លោក​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បាន​បន្ត​ថា ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​បឹង​តា​ព្រហ្ម ដោយ​ជំហាន​ដំបូង​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ផ្លូវលំ មុខ​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជ្រុ​ន ពេជ្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់​។

លោក​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​សាកសួរ​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​រួច​មក ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ប្រាប់​ពី​បក្ខពួក ទើប​សមត្ថកិច្ច​បាន​បន្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ថែម​ទៀត ក្នុង​នោះ​១-​ឈ្មោះ ជុំ រឿ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ២-​ឈ្មោះ គ្រឿន ឌី​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ ភូមិ​បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​៣-​ឈ្មោះ គ្រឿន ឆា​លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាំង​ត្រូវ​បាន​បញ្ជូន​បន្ត​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ