ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​៤៤នាក់ ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោលជាមួយជនជាតិ​ជប៉ុន​មាន​Co​vid​​-​19

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមនាយកដ្ឋាន​ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បានព័ត៌មាន​ថា ជនជាតិ​ជប៉ុន​មាន​ផ្ទុកមេរោគ Covid-19, ក្រុម​មន្ត្រី​សុខាភិបាល​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ខេត្តសៀមរាប កំពុងធ្វើការ​លើ​ករណី​នេះ​ដោយ​តម្លាភាព​បំផុត…

រាជធានីភ្នំពេញ ៖ យោងតាមនាយកដ្ឋាន​ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បានព័ត៌មាន​ថា ជនជាតិ​ជប៉ុន​មាន​ផ្ទុកមេរោគ Covid-19, ក្រុម​មន្ត្រី​សុខាភិបាល​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ខេត្តសៀមរាប កំពុងធ្វើការ​លើ​ករណី​នេះ​ដោយ​តម្លាភាព​បំផុត និ​ធ្វេ​ី​ការ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​បំផុត​ ទៅ​តាម​នីតិវិធី​របស់​អង្គការ​សុខភាព​ពិភពលោក មជ្ឈម​ណ្ឌ​ល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហ​រដ្ឋ​​អាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ ។

យេ​ី​ង​បាន​រក​ឃេ​ី​ញ​អ្នក​ប៉ះពាល់​ផ្ទាល់៤​នាក់ និងប្រមាណ៤០​នាក់​ប៉ះពាល់​ដោយប្រយោល ដែល​តម្រូវឱ្យ​គាត់​នៅ​ដោយឡែក​ពី​គេ​ចំនួន១៤​ថ្ងៃ និង​តាមដាន​សុខភាព ។ បេ​ី​មាន​ចេញ​រោគ​សញ្ញា​ត្រូវ​យក​វត្ថុ​វិភា​គជា​បន្ទាន់ រហូត​ពេល​នេះ​ពួក​គាត់​ពុំ​ទាន់​មាន​រោគ​សញ្ញា​នៅ​ឡេ​ី​យ​ទេ ។

សូម​បញ្ជាក់​ថា ​ជនជាតិ​ជប៉ុន​នេះ​ គាត់​ជា​អ្នក​ធុរកិច្ច​គាត់​បាន​ធ្វេ​ី​ដំណេ​ី​រ​ជា​បន្តបន្ទាប់​ក្នុង​រយ​:​ពេល​ខ្លី​ពី ប្រទេស​វៀតណាម ប្រទេស​ថៃ ប្រទេស​ហ្វុីលី​ពី​ន ប្រទេស​កម្ពុជា បន្ទាប់​មក​ទៅ​វៀតណាម និង​ត្រលប់​ចូ​ល្រ​ទេស​ជប៉ុន​វិញ​ ហេ​ី​យ​រក​ឃេ​ី​ញ​វិជ្ជមាន​COVID-19 នៅ​ទីនោះ ។ រហូត​ដល់​ម៉ោង៤​រសៀលថ្ងៃ​ទី ៥ មីនា ២០២០ នៅមិន​ទាន់​ក​ឃេ​ី​ញ​ករណី​ថ្មី​នៅ​ឡេ​ី​យ​ទេ ។

អត្ថបទសរសេរ ដោយ