ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មគ្គ​ដ៏​ប្រសើរ​របស់​អ្នកបួស​គឺ​មាន​ខន្តី​ជា​ទង់ជ័យ

4 ឆ្នាំ មុន

ឈ្មោះ​ថា​បព្វជិត គឺជា​អ្នក​វៀរចាក​បាប​ទាំងពួង​, ឈ្មោះ​ថា សមណៈ គឺជា​អ្នក​ស្ងប់រម្ងាប់ រួម​សព្ទ​ទាំង​ពីរ​ពាក្យ​នេះ​ឈ្មោះ​ថា​អ្នកបួស ។ វត្ថុបំណង​របស់​អ្នកបួស គឺ​វៀរចាក​បាប​ទាំងពួង និង​ស្វែងរក​សេចក្ដី​ស្ងប់រម្ងាប់​ក្នុង​ចិត្ត…

ឈ្មោះ​ថា​បព្វជិត គឺជា​អ្នក​វៀរចាក​បាប​ទាំងពួង​, ឈ្មោះ​ថា សមណៈ គឺជា​អ្នក​ស្ងប់រម្ងាប់ រួម​សព្ទ​ទាំង​ពីរ​ពាក្យ​នេះ​ឈ្មោះ​ថា​អ្នកបួស ។

វត្ថុបំណង​របស់​អ្នកបួស គឺ​វៀរចាក​បាប​ទាំងពួង និង​ស្វែងរក​សេចក្ដី​ស្ងប់រម្ងាប់​ក្នុង​ចិត្ត ។ អ្នកបួស​ជា​អ្នក​ស្វែង​រក​សន្តិភាព​ឲ្យ​ជីវិត​របស់​ខ្លួន និង​សង្គម​សត្វលោក ជា​អ្នក​ធ្វើសង្គ្រាម​ជាមួយ​សត្រូវ​ធំ​គឺ​កិលេស​ដែល​ត្រាំ​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ជា​អ្នក​យកឈ្នះ​ខ្លួនឯង​ដែល​បាន​ធ្លាប់​ធ្វើ​ជា​ចោរ ពោល​គឺ​ការ​ធ្លាប់​លួច​ស្អប់ លួច​ស្រឡាញ់ ឲ្យ​មក​ជា​អ្នកបួស​ពិតប្រាកដ​មួយ​រូប ជា​សមណៈ​ស្ថិត​នៅ​ក្នុង​មគ្គ​ដ៏​ប្រសើរ មាន​ខន្តី​ជា​ទង់ជ័យ ។

អ្នកបួស​មិន​ភ័យ​ស្រណោះ អាឡោះអាល័យ​បន្តិចបន្តួច​សោះឡើយ នេះ​ជា​ទិស​ដៅ ជាទី​បំផុត​នៃ​ផ្លូវ ដែល​អ្នកបួស​ខំ​ដើរទៅ​ដោយ​ព្រះ​អង្គ​ឯង​ទើបបាន​ដល់ទី​រលត់ទុក្ខ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ