ភាគច្រើននៃពួកយើងដឹងត្រឹមថា ទឹកខ្មេះផ្លែប៉ោម គឺប្រើប្រាស់លើអាហារដើម្បីបន្ថែមរសជាតិ ប៉ុន្តែការពិតទៅវាមានអត្ថប្រយោជន៍ច្រើនជាងអ្វីដែលអ្នកធ្លាប់បានគិតទៅទៀត។ធ្លាប់ដឹងទេថាការត្រាំជើងក្នុងទឹកខ្មេះផ្លែប៉ោមអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យយ៉ាងណាខ្លះ0x017d7 កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីផលល្អៗនៃការត្រាំជើងក្នុងទឹកខ្មេះផ្លែប៉ោម ៖
១. បំបាត់ការឈឺចាប់ ៖ ទឹកខ្មេះផ្លែប៉ោមមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយការហើមជើងនិងឈឺចាប់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ពែងក្នុងទឹកធម្មតា ២ ពែងនិងអំបិលពី ២ ទៅ ៣ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វមុននឹងត្រាំជើងសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទីជាការស្រេច។
២. ព្យាបាលរោគផ្សិតលើក្រចកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមនិងអំបិលក្នុងបរិមាណ ១ ពែងស្មើគ្នាក្នុងទឹកក្ដៅឧណ្ហៗ ៦ ពែង។ កូរឱ្យសព្វមុននឹងត្រាំជើង ឬដៃក្នុងទឹកល្បាយសម្រាប់រយៈពេល ៣០ នាទី ២ ដងក្នុងថ្ងៃ។
៣. កម្ចាត់ក្លិនមិនល្អ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ពែងកន្លះ ក្នុងទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង។ កូរអោយសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ១៥ នាទី អោយបាន ២ ដងក្នុងមួយថ្ងៃ។ ហើយនៅមុនពេលស្ងួតទាំងស្រុង ចូរលាងសម្អាតជើងជាមួយទឹកត្រជាក់ដើម្បីកម្ចាត់ក្លិនជូរនៃទឹកខ្មេះ។
៤. រក្សាសំណើមស្បែកប្រអប់ជើង ៖ ប្រអប់ជើងស្ងួតងាយបណ្ដាលឱ្យមានបញ្ហាប្រេះនិងរបក។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រាំជើងក្នុងទឹកខ្មេះផ្លែប៉ោមនិងប្រើប្រាស់ថ្មខាត់ដើម្បីខាត់ស្បែកងាប់ៗចេញ។ ការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យស្បែកកាន់តែមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជម្រុញចរន្តឈាមហូរទៅជើងផងដែរ។
៥. កម្ចាត់ស្បែកក្រិនៗ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ពែងជាមួយទឹកក្ដៅឧណ្ហៗ ២ ពែង កូរឱ្យសព្វមុននឹងត្រាំជើងក្នុងទឹកល្បាយសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី។ បន្ទាប់មកសឹមប្រើប្រាស់ថ្មខាត់ ខាត់ត្រង់កែងជើងថ្នមៗកម្ចាត់ស្បែកក្រិនចេញ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ