ចូលចិត្ត​ញ៉ាំ «​ជើងមាន់​» ទេ តោះ​មក​ដឹង​​ពី​អត្ថ​ប្រយោជន៍​ដែល​ស្មាន​មិន​ដល់


ធម្មតា​ជើងមាន់​មាន​ឆ្អឹង ឆ្អឹងខ្ចី ស្បែក និង​ស​សៃ​ពួរ​ដែល​ជា​ប្រភព​នៃ​កូ​ឡា​ជែ​ន កាល់ស្យូម រួម​ទាំង​ប្រូតេអ៊ីន​។ ទោះបីជា​ឧស្សាហ៍​ទទួលទាន​ជើងមាន់​យ៉ាងណា​ក៏​ដោយ ក៏​ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ការ​ទទួលទាន​ជើងមាន់​ផ្ដល់​ផល​ល្អ​ៗ​យ៉ាងណា​ខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ជើងមាន់ ៖

១. ល្អ​សម្រាប់​សុខភាព​ស្បែក ៖ ប្រសិនបើ​អ្នក​ចង់​រក្សា​បាន​នូវ​ស្បែក​ស្រស់​ស្អាត​គ្មាន​ស្នាម​ជ្រីវជ្រួញ ចូរ​កុំ​ភ្លេច​រួម​បញ្ចូល​ជើងមាន់​ក្នុង​របប​អាហារ​។ នេះ​ក៏​ព្រោះតែ​ការ​ទទួលទាន​ជើងមាន់​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​កូ​ឡា​ជែ​ន​ដែល​រក្សា​ភាព​តឹង​ណែន​នៃ​ស្បែក​ទប់ស្កាត់​បញ្ហា​ស្បែក​យារ​ធ្លាក់ ក៏​ដូច​ជា​ស្នាម​ជ្រីវជ្រួញ​។

២. ល្អ​សម្រាប់​សុខភាព​ក្រចក ៖ បរិមាណ​កូ​ឡា​ជែ​ន​ក្នុង​ជើងមាន់​ក៏​ចាំបាច់​សម្រាប់​សុខភាព​ក្រចក​ផង​ដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​បញ្ហា​ក្រចក​ផុយ​ស្រួយ​ឆាប់​បាក់ ចូរ​ឧស្សាហ៍​ទទួលទាន​ជើងមាន់​។

៣. ទប់ទល់​អាកា​រៈ​ឈឺសន្លាក់ ៖ បរិមាណ​នៃ​កូ​ឡា​ជែ​ន ប្រូតេអ៊ីន កាល់ស្យូម និង​ឆ្អឹងខ្ចី​ក្នុង​ជើងមាន់​អាច​ជួយ​ដោះស្រាយ​បញ្ហា​ឈឺសន្លាក់​គួរ​ឱ្យ​កត់សម្គាល់​។

៤. សម្រួល​ដំណើរការ​រំលាយ​អាហារ ៖ កូ​ឡា​ជែ​ន​ក្នុង​ជើងមាន់​ក៏​ជួយ​សម្រួល​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ផង​ដែរ​។ ជាលិកា​ភ្ជាប់​នៅ​ក្នុង​ជើងមាន់​សំខាន់​សម្រាប់​សុខភាព​ពោះវៀន​ល្អ​ប្រសើរ​។

៥. ជួយ​ឱ្យ​ស្រក​ទម្ងន់​ដែល​លើស ៖ ជើងមាន់​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឡើយ ហើយ​វា​មាន​ផ្ទុក​កាឡូរី​ទាប​បំផុត​! នេះ​ជា​មូលហេតុ​ដែល​ការ​ទទួលទាន​ជើងមាន់​អាច​ជួយ​ឱ្យ​អ្នករក្សា​បាន​នូវ​ទម្ងន់​ត្រឹមត្រូវ​មួយ​។ ម្យ៉ាងវិញទៀត​ប្រូតេអ៊ីន​ក្នុង​ជើងមាន់​មាន​ប្រសិទ្ធភាព​ព​ន្លឿ​ន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​ដែល​បង្កើន​ការ​ដុត​បំផ្លាញ​កាឡូរី​បាន​កាន់តែ​ច្រើន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ