ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ល្អ​បំផុត​ដែល​មហាសេដ្ឋី​មាន​លុយ ៤​ប៊ី​លាន​ដុល្លារ​ធ្លាប់​ស្តាប់​តាម

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន និង​ជាតា​រា​ដ៏​ល្បី​ក្នុង​កម្មវិធី Shark Tank ។…

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន និង​ជាតា​រា​ដ៏​ល្បី​ក្នុង​កម្មវិធី Shark Tank ។ ក្រៅពី​នេះ​ហើយ លោក​ជា​អ្នកលក់​ដ៏​មាន​ទេព​កោសល្យ និង​ជា​មនុស្ស​ដែល​ស្អប់​ការ​ប្រជុំ​ជាងគេ​បំផុត ។ បច្ចុប្បន្ន​លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៤​ប៊ី​លាន​ដុល្លារ ។

ជាក់ស្តែង មិន​មាន​នរណា​ដែល​អាច​ជោគជ័យ​ដូច​លោក​បាន​ដោយ​គ្រាន់តែ​ពឹង​លើ​ខ្លួនឯង​តែ​ម្នាក់​ទេ ។ លោក ឃ្យូ​បេន ទទួល​បាន​ដំបូន្មាន​ល្អ​ៗ​ជា​ច្រើន​ដែល​ជួយ​ឲ្យ​លោក​ឈាន​មក​រស់នៅ​ជីវិត​របស់​លោក​នា​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​លោក​បាន​ចែករំលែក​មក​ថា មាន​ដំបូន្មាន​ខាងក្រោម​ដែល​ជា​ដំបូន្មាន​ដែល​ល្អ​បំផុត ។

១. ពាក្យ​មួយ​ឃ្លា​ដែល​អ្នក​មិន​គួរ​និយាយ ឬ​គិត
ឃ្លា​ដែល​ចាប់ផ្តើម​ដោយ «​ប្រសិនបើ​ពេល​នោះ​ខ្ញុំ​…» គឺជា​ឃ្លា​ដែល​អ្នក​ត្រូវ​ចៀសវាង​ដាច់ខាត ។ វា​ភាគច្រើន​ជា​ការ​ចាប់ផ្តើម​នៃ​ការ​គិត​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​តែ​មិន​បាន​ធ្វើ​វា ។ ប៉ុន្តែ​វា​ជា​រឿង​អតីតកាល​ប៉ុណ្ណោះ ។ អ្នក​អាច​គិត​ពី​អ្វី​ដែល​អ្នក​មិន​បាន​ធ្វើ ប៉ុន្តែ​អ្នក​មិន​គួរ​គិត​ថា​នឹង​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​បាន​ធ្វើ​វា​ទេ​ព្រោះ​វា​មិន​ផ្លាស់​ប្តូរ​អ្វី​ឡើយ ។ ផ្ទុយ​មក​វិញ​ពិនិត្យ​មើល​ជីវិត​អ្នក​នៅ​ពេល​បច្ចុប្បន្ន​នឹង​គិត​មើល​ថា​តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ​ដើម្បី​ឲ្យ​ខ្លួន​អ្នក​ក្នុង​កំឡុង​ពេល​ពី ៥ ទៅ ១០ ឆ្នាំ​ទៀត​មិន​ងាក​មក​ស្តាយក្រោយ?

២. អ្នក​អាច​ជ្រើស​យក​ខ្លួនឯង
ពី​មុន​អ្នក​ត្រូវ​រង​ចាំ​ឲ្យ​អ្នក​ដទៃ​ជ្រើស​យក​អ្នក​សម្រាប់​ការ​ចូល​ធ្វើការ សម្រាប់​ការ​ឡើង​តំណែង និង​សម្រាប់​ឱកាស​ដែល​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន ។ តែ​បច្ចុប្បន្ន​នេះ អ្នក​មិន​ចាំបាច់​រង​ចាំ​ឲ្យ​អ្នក​ដទៃ​ជ្រើសរើស​យក​អ្នក​គ្រប់ពេលវេលា​ទេ​ព្រោះ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​យក​ខ្លួនឯង ជា​ពិសេស​គឺ​តាម​ប្រព័ន្ធ​សង្គម ។ អ្នក​អាច​ស្គាល់​មនុស្ស​ស្ទើរ​គ្រប់​ទីកន្លែង​លើ​ប្រព័ន្ធ​សង្គម អ្នក​អាច​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង បង្កើត​ផលិតផល​ដោយ​ខ្លួនឯង និង​ធ្វើ​អ្វី​ៗ​បាន​ដោយ​ខ្លួនឯង ។

៣. ចាប់ផ្តើម​នៅ​ថ្ងៃនេះ
មនុស្ស​ស្ទាក់ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​ងាយ​ឈាន​ទៅ​ដល់​គោលដៅ​ក្នុង​ជីវិត​ឡើយ ។ តែ​អ្នក​គួរតែ​រស់នៅ​ថ្ងៃនេះ​ពោរពេញ​ទៅ​ដោយ​ភាព​វ័យក្មេង បង្កើត​ទម្លាប់​ឬ​ផែនការ​ដែល​គាំទ្រ​គោលដៅ​របស់​អ្នក​រួច​តាមដាន​ដំណើរការ​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់ ។ ព្យាយាម​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​របស់​អ្នក និង​ពង្រឹង​នូវ​អ្វី​ដែល​អ្នកមាន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ទៅ​ទៀត​ដើម្បី​ក្លាយជា​មនុស្ស​ដែល​ល្អ​ជាង​ខ្លួនឯង​កាលពី​ម្សិលមិញ ។ មិនយូរ​ប៉ុន្មាន​អ្នក​នឹង​ក្លាយជា​មនុស្ស​ពូកែ បន្ទាប់​មក​អ្នក​នឹង​ពូកែ​ជាង​មនុស្ស​នៅ​ជុំវិញ​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ