ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​មិន​ជាប់ជំពាក់​នឹង​សម្បត្តិ​លោកិយ

4 ឆ្នាំ មុន

លក្ខណៈ​របស់​អ្នកបួស​គឺជា​អ្នក​ស្វែងរក​សន្តិភាព​សម្រាប់​ខ្លួនឯង បន្ទាបខ្លួន​ជា​មនុស្ស​ធម្មតា​មួយ​រូប មិន​លើកតម្កើង​ខ្លួនឯង​ដោយសារ​តែ​ការ​បាន​បួស មិន​ជំពាក់​ទាក់ចិត្ត​នៅ​ត្រង់​ការ​គោរព​បូជា ថ្វាយបង្គំ​របស់​អ្នក​ដទៃ អាស្រ័យ​ខ្លួន​ជា​អ្នកបួស​នោះ​ទេ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ថា អ្នកបួស​ដែល​បៀតបៀន​បុគ្គល​ដទៃ សម្លាប់សត្វ​ដទៃ មិនមែន​ជា​បព្វជិត…

លក្ខណៈ​របស់​អ្នកបួស​គឺជា​អ្នក​ស្វែងរក​សន្តិភាព​សម្រាប់​ខ្លួនឯង បន្ទាបខ្លួន​ជា​មនុស្ស​ធម្មតា​មួយ​រូប មិន​លើកតម្កើង​ខ្លួនឯង​ដោយសារ​តែ​ការ​បាន​បួស មិន​ជំពាក់​ទាក់ចិត្ត​នៅ​ត្រង់​ការ​គោរព​បូជា ថ្វាយបង្គំ​របស់​អ្នក​ដទៃ អាស្រ័យ​ខ្លួន​ជា​អ្នកបួស​នោះ​ទេ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ថា អ្នកបួស​ដែល​បៀតបៀន​បុគ្គល​ដទៃ សម្លាប់សត្វ​ដទៃ មិនមែន​ជា​បព្វជិត មិនមែន​ជា​សមណៈ​ឡើយ ។

ទិស​ដៅ​ជីវិត​របស់​អ្នកបួស គឺ​ដើរ​ក្នុង​ផ្លូវ​ដ៏​ស្ងប់ស្ងាត់ មាន​មេត្តាធម៌ មិន​មានការ​បៀតបៀន មិន​មានការ​អាល័​យ​​ស្តាយស្រណោះ​សម្បត្តិ​លោកិយ​អ្វី​បន្តិច​ឡើយ មាន​សេចក្ដី​ព្យាយាម​ជា​ធំ មានការ​ឃើញ​ត្រូវ​និង​ការ​ត្រិះ​រិះ​ជា​ចក្ខុ​ទាំង​គូ​ឃើញច្បាស់​នូវ​ព្រះធម៌​ប្រាកដ​ហើយ ។

អ្នកបួស​គប្បី​ដើរ​តាម​គន្លង​បណ្ដាំ​របស់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​ជា​អ្នក​នាំ​ផ្លូវ ទ្រោល​នូវ​ប្រទីប​បំភ្លឺ​ក្នុង​ទឺង​ងឹ​ត​ឱ្យ​ឃើញ​នូវ​ផ្លូវ​ដើរ​ឆ្ពោះទៅ​រក​សេចក្ដី​ក្សេម​រួច​ផុត​ចាក​ទុក្ខ​ទាំងពួង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ