ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាកា​រៈឬ​សញ្ញា​អ្វីខ្លះ ​ដែល​សង្ស័យ​ថា​មាន​កូ​វីត​-១៩ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

ករណី​បងប្អូន​កំពុង​មានការ​ព្រួយបារម្ភ​ ពាក់ព័ន្ធ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬCOVID-19 ជា​ពិសេស​ ពាក្យ​ច​ចាម​អារ៉ាម​​នានា​ ពាក់ព័ន្ធ​នឹង​ការ​ដួល​សន្លប់ ឬ​ដួល​បាត់បង់ជីវិត​នោះ ដូច្នេះ ​ការ​យល់​ដឹង​អំពី​អាការៈ​រោគ ឬ​រោគ​សញ្ញា​អ្វីខ្លះ​ដែល​សង្ស័យ​ថា​…

ករណី​បងប្អូន​កំពុង​មានការ​ព្រួយបារម្ភ​ ពាក់ព័ន្ធ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬCOVID-19 ជា​ពិសេស​ ពាក្យ​ច​ចាម​អារ៉ាម​​នានា​ ពាក់ព័ន្ធ​នឹង​ការ​ដួល​សន្លប់ ឬ​ដួល​បាត់បង់ជីវិត​នោះ ដូច្នេះ ​ការ​យល់​ដឹង​អំពី​អាការៈ​រោគ ឬ​រោគ​សញ្ញា​អ្វីខ្លះ​ដែល​សង្ស័យ​ថា​ មាន​កូ​វីត​-១៩ ឬ​អត់​ជា​រឿង​ចាំបាច់?

លោក​សាស្ត្រាចារ្យ វ៉ា​ន់ ម៉ិច ឯកទេស​និង​ប្រធាន​ផ្នែក​ជំងឺ​សួត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​សួត​កម្ពុជាបាន​ឲ្យ​ដឹង​ថា ​រោគ​សញ្ញា​សង្ស័យ​នៃ​វីរុស​កូ​រ៉ូ​ណា​គឺ​មាន​ដូច​ជា ទី ១-​មានកំ​ដៅ​ឡើង​ខ្ពស់​ជាង៣៨ អស្សា​សេ​, អាការៈ​ក្អក​ស្ងួត​, ហត់​ពិបាក​ដកដង្ហើមជាដើម​។ ដូច្នេះ​ បើសិន​បងប្អូន​មាន​អាការៈរោគ​សញ្ញា​ខាងលើ បងប្អូន​គូរ​ទៅ​ធ្វើតេស្ត​សុខភាព ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​សាស្ត្រាចារ្យ វ៉ា​ន់ ម៉ិច បាន​បញ្ជាក់​ថា​ កន្លង​មក​ មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត ក៏​មាន​ករណី​អ្នកជំងឺ​សង្ស័យ​មាន covid-19 ចំនួន៧៨ករណី ​ដែល​ក្នុង​នោះ​មាន​ទាំង​ជនជាតិ​ខ្មែរ ​និង​បរ​ទេស​ដូច​ជា ចិន ជប៉ុន កូរ៉េ និង​អូស្ត្រាលី​ជាដើម ក្នុង​នោះ​ក៏​មាន​និ​សិ​ត្ស​ខ្មែរ​មក​ពី​ចិន៤២ នាក់​គឺ​តេស្ត​អវិជ្ជមាន​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ