ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ពិសេស​ក្នុង​ការ​ខ្ចី​លុយ​ពី​មិត្តភក្តិ និង​គ្រួសារ​ដើម្បី​អាជីវកម្ម

4 ឆ្នាំ មុន

ការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​ទាមទារ​នូវ​ធនធាន​ជា​ច្រើន​ដែល​បាន​បង្ក​ជា​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ដល់​អាជីវករ និង​មនុស្ស​ជុំវិញ​ខ្លួន​អាជីវករ ។ ជាក់ស្តែង ក្រៅពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ដទៃ​ហើយ មិត្តភក្តិ និង​ក្រុម​គ្រួសារ​ប្រៀប​បានជា​ប្រភព​កម្ចី​សំខាន់​ៗ​សម្រាប់​អាជីវករ​ក្នុង​ប្រទេស​កម្ពុជា ។…

ការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​ទាមទារ​នូវ​ធនធាន​ជា​ច្រើន​ដែល​បាន​បង្ក​ជា​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ដល់​អាជីវករ និង​មនុស្ស​ជុំវិញ​ខ្លួន​អាជីវករ ។ ជាក់ស្តែង ក្រៅពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ដទៃ​ហើយ មិត្តភក្តិ និង​ក្រុម​គ្រួសារ​ប្រៀប​បានជា​ប្រភព​កម្ចី​សំខាន់​ៗ​សម្រាប់​អាជីវករ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​វា​មិន​ងាយ​ទេ​ក្នុង​ការ​ហាមាត់​និយាយ​ពាក្យ​ថា​ខ្ចី​លុយ ទោះជា​និយាយ​ដាក់​មនុស្ស​ជិត​ស្និ​ទ្ធិ​ក៏​ដោយ ។ ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​តែ​រៀបចំ​គម្រោងការ និង​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ជា​មុន​សិន​មុន​នឹង​និយាយ​ឃ្លា​ខាងលើ ។ ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​នឹង​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ការ​ស្នើ​សុំ ។

១. ប្រាប់​ឲ្យ​ត្រង់​ពី​ហានិភ័យ
ជា​ទូទៅ​ពេល​ដែល​ខ្ចី​លុយ​អ្នក​ដទៃ មនុស្ស​តែងតែ​ព្យាយាម​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ទុកចិត្ត​ខ្លួន​ដោយ​មិន​ប្រាប់​ការ​ពិត​ពី​ហានិភ័យ​នានា​ដែល​អាច​នឹង​មាននៅ​ថ្ងៃ​អនាគត ។ ប៉ុន្តែ​វា​ជា​កំហុសឆ្គង​មួយ​ដ៏​ធំ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ភាគី​ដែល​ជា​មិត្ត​ឬ​គ្រួសារ​របស់​អ្នក​ខកចិត្ត ឬ​ខឹង​នឹង​អ្នក​ដែល​មិន​ប្រាប់​តាម​ត្រង់ ។ ភាព​ស្មោះត្រង់​របស់​អ្នក​អាច​នឹង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​កាន់តែ​ជឿ​ទុកចិត្ត​អ្នក​ទៅ​វិញ​ទេ ។

២. មាន​ចារ​ជា​សំបុត្រ​ឲ្យ​បាន​ច្បាស់លាស់
ហាម​ជឿ​ទុកចិត្ត​ការ​ចង​ចាំ​របស់​មនុស្ស​ដាច់ខាត ។ ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​តែ​រៀបចំ​កិច្ចសន្យា​ដែល​ចែង​ពី​លក្ខខណ្ឌ​សំខាន់​ៗ​ឲ្យ​បាន​ច្បាស់លាស់ ។ ក្រៅពី​វា​ចងការ​សន្យា​របស់​អ្នក​ហើយ អ្នក​ក៏​អាច​ប្រើ​វា​ដើម្បី​រៀបចំ​ការ​ចាយវាយ និង​ការ​សង​កម្ចី​វិញ​ដែរ ។

៣. រក្សា​ភាព​សកម្ម​ក្នុង​ការ​សងបំណុល
ទោះជា​ម្ចាស់បំណុល​របស់​អ្នកជា​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ ឬ​ក្រុម​គ្រួសារ​ជាប់សាច់​ជាប់​ឈាម​ក៏​ពិតមែន​ក្តី វា​មិន​ផ្តល់​ជា​សិទ្ធិ​ឲ្យ​អ្នក​មិន​សងបំណុល​ដែល​ខ្លួន​ខ្ចី​ទេ ។ បើ​អ្នក​ជួបនឹង​បញ្ហា​ក្នុង​ការ​សង​លុយ អ្នក​គួរតែ​និយាយ​ប្រាប់​ទៅ​ម្ចាស់បំណុល​ឲ្យ​បាន​ច្បាស់លាស់ ។ ពួក​គេ​អាច​នឹង​យល់​ពី​ស្ថាន​ការ​អ្នក​ប្រសិនបើ​អ្នក​ប្រាប់​ទៅ​ពួក​គេ​ដោយ​ស្មោះត្រង់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ