ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នៅ​ទីលាន​ចាក់​សំរាម​ចាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន ក្នុង​ពេល​ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២ នៅ​ចំណុច​ទីលាន​ចាក់សំរាម​ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន ក្នុង​ពេល​ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២ នៅ​ចំណុច​ទីលាន​ចាក់សំរាម​ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

ការ​ចុះ​រដ្ឋបាល​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មិ​នា ឆ្នាំ​២០២០ ដោយ​មានការ​ដឹកនាំ​បញ្ជារ​ផ្ទាល់ ពី​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដោយ​មាន​កម្លាំង​ចម្រុះ​ចូលរួម មាន​នគរបាល កម្លាំង​អាវុធហត្ថ និង​ប្រជា​ការពារ​សង្កាត់​ខណ្ឌ​ជា​ច្រើន​នាក់​ផង​ដែរ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ អោយ​ដឹង​ថា ការ​ចុះ​រដ្ឋបាល​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រក្សា​បាន​នូ​របៀបរៀបរយ​ល្អ ចំពោះ​តំបន់​ដែល​ត្រូវ​បាន​គេ​ទុក​ចោល ហើយ​ជន​ឆ្លៀតឱកាស​បាន​យក​តំបន់​នេះ ជា​កន្លែង​សម្រាប់​ចែកចាយ​ថ្នាំ​ញៀន ក៏​មាន​ជន​ខ្លះ​ទៀត​បាន​សង់រោង​ជា​ជម្រក​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ដោយ​លួចលាក់​ផង​ដែរ ។ ដែល​បញ្ហា​ទាំងនេះ​បាន​បង្ក​ជា​ការ​ភ័យ​ខ្លាច​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​ផង​ដែរ ។ យ៉ាងណាមិញ ជា​លទ្ធផល​នៃ​ការ​ចុះ​រដ្ឋបាល​ខាងលើ​នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ បាន​ឃាត់ខ្លួន​មនុស្ស​៨​នាក់ និង​ដក​បាន​ថ្នាំ​ញៀន រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​៨​នាក់​ខាងលើ មាន​ក្មេង​ប្រុស​ម្នាក់​ជា​អនីតិជន មិន​គ្រប់​អាយុ ដូច្នេះ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​អប់​កែប្រែ នៅ​ទីនោះ ។ ដោយឡែក​មនុស្ស​៧​នាក់​ទៀត ត្រូវ​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ។

គួរ​បញ្ជាក់​ថា អតីត​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ​ខាងលើ​នេះ បច្ចុប្បន្ន​មាន​ស្មៅ​ដុះ​ហ៊ុម​ព័ទ្ធ​ជិត ស្ទើរ​ក្លាយទៅជា​ព្រៃ​ទៅ​ហើយ ខណៈ​ដែល ត្រូវ​បាន​គេ​ទុក​ចោល​អស់​ជិត​១០​ឆ្នាំ ដោយ​ទីលាន​ចាក់សំរាម​ថ្មី ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ខណ្ឌដង្កោរ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ