ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនជិត១០នាក់ ខណៈកំពុងធ្វើសកម្មភាពស្តែងៗ​ក្នុង​ព្រៃ​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្លាំង​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើ កាប់​គាស់ និង​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ…

ខេត្តមណ្ឌលគិរី ៖ កម្លាំង​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើ កាប់​គាស់ និង​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ នៅ​ចំណុច​អូរ​ផ្លា​យ ស្ថិត​ក្នុងភូមិ​ឡៅ​រមៀត ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​។

ក្នុង​ពេល​ប្រតិបត្តិការ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ក្នុង​នោះ​មាន ១-​ឈ្មោះ អ៊ុ​ង ឈុ​ន​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​ឫស្សី ឃុំ​អូរ​ឫស្សី ស្រុក​ក្រចេះ ខេត្តក្រចេះ ២-​ឈ្មោះ ពៅ តូ​យ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ៣-​ឈ្មោះ អ៊ុ​ង សុធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​ឫស្សី ឃុំ​អូរ​ឫស្សី ស្រុក​ក្រចេះ ខេត្តក្រចេះ ៤-​ឈ្មោះ អ៊ុ​ង សុ​ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​ឫស្សី ឃុំ​អូរ​ឫស្សី ស្រុក​ក្រចេះ ខេត្តក្រចេះ ។

៥-​ឈ្មោះ ងឿ​ន កា​ទេស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្រែ​ជិះ ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ ៦-​ឈ្មោះ យ៉ុ​ន ឡា​ពេជ្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ៧-​ឈ្មោះ ហ៊ុ​ង ស៊ា​ង​ហោ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​ឫស្សី ឃុំ​អូរ​ឬ​ស្សី ស្រុក​ក្រចេះ ខេត្តក្រចេះ ៨-​ឈ្មោះ អ៊ុ​ង សំ​អុី​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​ឫស្សី ឃុំ​អូរ​ឬ​ស្សី ស្រុក​ក្រចេះ ខេត្តក្រចេះ និង​៩-​ឈ្មោះ ហាន ជ័យ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្រែ​ជិៈ ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ ។

វត្ថុ​តាង​ជាក់ស្ដែង​ដែល​ដកហូត​បាន​រួម​មាន ម៉ាស៊ីន​រណា​យន្ត​ចំនួន​១​គ្រឿង​, ម៉ា​ស៊ី​ខួង​ដី ចំនួន​១​គ្រឿង​, ម៉ូ​ទ័​រ​កាត់ឈើ ចំនួន​២​គ្រឿង​, ម៉ូ​ទ័​រ​ស្វាន​ឈើ ចំនួន​២​គ្រឿង​, ម៉ាស៊ីនភ្លើង ចំនួន​១​គ្រឿង​, កាំភ្លើង​ស្នប់ ចំនួន​១​គ្រឿង​, ម៉ូតូ ចំនួន​៣​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​៩​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៩​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​មន្ទីរ​បរិស្ថាន​មណ្ឌលគិរី ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ