ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព កញ្ញា សម្រស់​ប្លែក កាន់តែ​ស្អាត ធ្វើ​ឱ្យ​ប្រុស​ៗ​តាម​សុំ​ស្នេហ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សិច​ស៊ី កញ្ញា ទេព កញ្ញា បាន​បង្ហាញ​រូបសម្បត្តិ​របស់​នាង ដែល​គយគន់​ទៅ​ប្លែក​ណាស់ ។ ពេល​មើល​ហើយ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សិច​ស៊ី កញ្ញា ទេព កញ្ញា បាន​បង្ហាញ​រូបសម្បត្តិ​របស់​នាង ដែល​គយគន់​ទៅ​ប្លែក​ណាស់ ។ ពេល​មើល​ហើយ ពិតជា​មិន​នឹក​ស្មាន​ដល់ ដោយសារ​នាង​ស្រស់​ស្អាត មុខ​ដូច​កូនកាត់​ឥណ្ឌា​។

ចំពោះ​បុរស​ទាំងឡាយ​ដែល​បានឃើញ​ពី​ភាព​ស្រស់​សោភា​របស់​នាង តែងតែ​លាន់មាត់​សរសើរ​នាង​គ្រប់​គ្នា ហើយ​រឹតតែ​ចង់​ប្រលោម​ស្នេហ៍​។ ហើយ​ស្រី​ស្អាត ទេព កញ្ញា ល្បី​ថា មាន​កន្លង់​តាម​ចែចង់​ជា​ច្រើន ដោយ​ខ្លះ​មាន​ទាំង​ចង់ឱ្យ​នា បើក​បេះដូង​ទទួលយក​ស្នេហ៍ និង​ធានា​ថា ធ្វើ​ឱ្យ​នាង​រស់នៅ​ស្រណុក​សុខ​ស្រួល​។

យ៉ាងណា​នាង​សុំ​មិន​ទាន់​បើក​ចិត្ត​ទទួលយក​ស្នេហ៍​នៅឡើយ​ទេ ក្រៅពី​យក​អារម្មណ៍​គិត​ពី ការងារ​ជា​គោល ជា​ពិសេស​សិល្បៈ​ឱ្យ​កាន់តែ​លេចធ្លោ​ជាង​នេះ​។ ទេព កញ្ញា លើក​ឡើង​ថា គ្រាន់តែ​នាង​ផុស​រូប​ប៉ុន្មាន​សន្លឹក​នេះ ឃើញ​ថា មានការ​ចាប់អារម្មណ៍​ច្រើន​។ ទាំងនេះ​ជា​ការ​ធ្វើ​បែប​ណា​ប្លែក​ក្នុង​សិល្បៈ​ប៉ុណ្ណោះ​។

ទេព កញ្ញា លើក​ឡើង​ទៀត​ថា រូប​ទាំងនេះ​ដែរ បើ​ឱ្យ​បង្ហាញ​សាច់​លើស​ពី​នេះ ក៏​មិន​អាច​ទៅ​រួច ព្រោះ​យើង​មិនមែន​ជាតា​រា​សិច​ស៊ី​អ្វី​ឡើយ​។ ចំពោះ​បញ្ហា​បេះដូង​នាង​សុំ​មិន​ទាន់​បើក​ចិត្ត​ទទួល​យក​នោះ​ទេ ទុក​ឱកាស​ធ្វើ​ការងារ ហើយ​នៅ​ខ្លួន​មួយ​សិន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ