ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​ណាស់​ឆ្នាំ​ទាំង​៧​មាន​លាភ​មាន​លុយ​ធំ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ហើយ

4 ឆ្នាំ មុន

យោង​តាម​ការ​ទស្សន៍​ទាយ​របស់​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​បញ្ជាក់​ថា​ឆ្នាំ​ទាំង​៧ កុរ មមែ ឆ្លូវ ខាល ជូត វក ច ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ប្តូរ​រាសី​ពី​អាក្រក់​ប្រែជា​ល្អ​ជួប​មហា​សំណាង​មាន​លាភ​មាសប្រាក់​មហាសាល​នៅ​ក្នុង​ថ្ងៃ​សុក្រ ទី​៦…

យោង​តាម​ការ​ទស្សន៍​ទាយ​របស់​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​បញ្ជាក់​ថា​ឆ្នាំ​ទាំង​៧ កុរ មមែ ឆ្លូវ ខាល ជូត វក ច ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ប្តូរ​រាសី​ពី​អាក្រក់​ប្រែជា​ល្អ​ជួប​មហា​សំណាង​មាន​លាភ​មាសប្រាក់​មហាសាល​នៅ​ក្នុង​ថ្ងៃ​សុក្រ ទី​៦ ខែមីនា​នេះ​ហើយ ដែល​ជា​ការ​កែប្រែ​ជីវិត​ថ្មី​ដ៏​អស្ចារ្យ ។ ហេតុនេះ​ដើម្បី​លើករាសី​កែប្រែ​ខ្សែជីវិត​ឱ្យ​ត្រចះត្រចង់​ដូច​ការ​ទស្សន៍​ទាយ​សូម​លោក​អ្នក​ប្រញាប់​ស៊ែរ​ចេញ​ឥឡូវនេះ​អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំកុរ លេខ​នាំ​លាភ​សំណាង​លេខ​909 ពណ៌​នាំ​លាភ ទឹកក្រូច នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមែ លេខ​នាំ​សំណាង 676 ពណ៌​នាំ​លាភ​លឿង នៅ​ថ្ងៃស្អែក​នេះ​ជា​ពេលវេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។

ឆ្នាំឆ្លូវ រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ នៅ​ថ្ងៃ​សុក្រ​នេះ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​ប្រាក់ ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ លេខ​នាំ​សំណាង 168 ស៊ែរ​ចេញ​ឥឡូវនេះ នាំ​លាភ នាំ​សំណាង​ភ្លាម ។

ឆ្នាំខាល លេខ​នាំ​សំណាង 819 លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ និង​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ ។

ឆ្នាំជូត ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ លេខ​នាំ​សំណាង 777 នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំវក រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ លេខ​នាំ​សំណាង 151 ស៊ែរ​ចេញ​ឥឡូវនេះ​នាំ​លាភ​ចូល​ភ្លាម ។

ឆ្នាំច នាំ​មង្គល​លើករាសី​ឡើង​ខ្ពស់ត្រដែត​លេខ​នាំ​សំណាង​លេខ 232, ពណ៌​នាំ​សំណាង​ក្រហម នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ