ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារភាពហើយ ថ្នាំ​ញៀន​និង​វត្ថុ​តាង​ទាំង​នេះ ជារបស់ខ្លួនមែន​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ខណ​:​ពេល​កំពុង​ដោះ​ដូរ​គ្រឿងញៀន​ជាក់ ស្ដែង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៤ មីនា ស្ថិតនៅ​ចំណុច​ភូមិ​គោក​អំពិល ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ខណ​:​ពេល​កំពុង​ដោះ​ដូរ​គ្រឿងញៀន​ជាក់ ស្ដែង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៤ មីនា ស្ថិតនៅ​ចំណុច​ភូមិ​គោក​អំពិល ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ ។

លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហ៊ឹ​ម ចាន់ ហៅ កឺ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ជន​នេះ ​ត្រូវ​បាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀននៃ​អធិការ​ស្រុ​ល​បាណ​ន់ ឃាត់ខ្លួន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ នៅ​ចំណុច​ខាងលើ​។ លោក​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​បាន​ដកហូត​ថ្នាំ​ញៀន​ពី​ជនសង្ស័យ​រូប​នេះ​បាន​ចំនួន​១​ថង់ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀតដែល​ជន​នេះ​រក្សា​ទុក​ជាប់​ខ្លួន​។

បើ​តាម​របាយ​ការ​ណ៍វត្ថុ​តាង​ដែល​បាន​ដកហូត​រួម​មាន ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​​១​ថង់ មាន​​ទម្ងន់​១៤.២០​ក្រាម​, ម៉ូតូ​០១​គ្រឿង​ម៉ាក QBIX ពណ៌​ទឹកប៊ិច​ គ្មាន​ស្លាក​លេខ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ​។ នៅ​ចំពោះ​មុខ ជន​នេះ​បា​ន​ផ្ដល់​ចម្លើយ​បឋម​ប្រាប់​សមត្ថកិច្ច​ថា ថ្នាំ​ញៀន​និង​វត្ថុ​តាង​ទាំងនោះ​ពិត​ជា​របស់​ខ្លួន​មែន​។ ទោះ​យ៉ាងណា ពេល​នេះ ​មន្ត្រី​ការិយាល័យ​ជំនាញ កំពុង​សាកសួរ​ជនសង្ស័យ​បន្ថែម ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ​៕

អត្ថបទសរសេរ ដោយ