ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​គយ​ប្រកាស​ថា ការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម​បាន​ចាប់ផ្តើម​នាំ​ចូល​ជា​បណ្តើរ​ៗ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​បាន​វត្ថុធាតុដើម សម្រាប់​ផ្គត់ផ្គង់​សង្វា​ក់​ផលិតកម្ម​ក្នុង​ប្រទេស អគ្គនាយក​រដ្ឋ​ដ្ឋា​ន​គយ​រដ្ឋ​ករ​កម្ពុជា​បាន​ប្រកាស​ថា នឹង​ផ្តល់​អាទិភាព​ចំពោះ​ការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ចូល​កម្ពុជា ។ លោក គុណ ញឹ​ម…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បាន​វត្ថុធាតុដើម សម្រាប់​ផ្គត់ផ្គង់​សង្វា​ក់​ផលិតកម្ម​ក្នុង​ប្រទេស អគ្គនាយក​រដ្ឋ​ដ្ឋា​ន​គយ​រដ្ឋ​ករ​កម្ពុជា​បាន​ប្រកាស​ថា នឹង​ផ្តល់​អាទិភាព​ចំពោះ​ការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ចូល​កម្ពុជា ។

លោក គុណ ញឹ​ម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា នៅ​ពេល​មាន​បញ្ហា​នេះ​កើតឡើង យើង​ដឹង​ទាំងអស់​គ្នា​ហើយ​ថា មានការ​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម អីចឹង​ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ​បាន​ចេញ​លិខិត​មួយ​ដោយ​ឲ្យ​អគ្គនាយករ​ដ្ឋា​ន​រដ្ឋ​ករ​កម្ពុជា​ចាត់​ទុក​ថា ជា​ការងារ​អាទិភាព​ឲ្យ​បានជា​អតិបរិមា​ក្នុង​ការ​សម្រួលការ​នាំ​ចូល​វត្ថុធាតុដើម​លើ​វិស័យ​កាត់ដេរ ហើយ​គ្រឿង​បង្គុំ​សម្រាប់​ផលិត​វត្ថុ​នាំ​ចេញ​ផង​ដែរ​» ។

លោក​បន្ត​ថា អគ្គនាយករ​ដ្ឋា​ន​គយ និង​រដ្ឋ​ករ​កម្ពុជា​បាន​ធ្វើ​លិខិត​យ៉ាង​លំអិត​បន្ថែម​ទៀត ដោយ​បាន​បើក​កិច្ចប្រជុំ​អង្គភាព​គយ​មូលដ្ឋាន​គ្រប់​ច្រក​ទាំងអស់ ដើម្បី​អនុវត្ត​ការ​ណែនាំ​ក្នុង​ការ​ធ្វើការ ។ លោក​គូសបញ្ជាក់​ថា ៖«​យើង​ត្រៀម​រួច​ហើយ​ក្នុង​នោះ អំពី​ម៉ោង​រដ្ឋបាល​ផង​ដែរ ។ ខ្ញុំ​ចង់​ប្រាប់​ថា យើង​តាមដាន​ជា​រៀងរាល់ថ្ងៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​ឃើញ​ថា វត្ថុធាតុដើម​ចាប់ផ្តើម​មក​វិញ​បណ្តើរ​ៗ​ហើយ ។ យើង​ត្រៀម​ថា បើ​វត្ថុធាតុដើម​ច្រើន​យើង​ត្រៀម​បន្ថែម​ម៉ោង​រដ្ឋបាល​ដោយ​ធ្វើការ​ដល់​ម៉ោង​១១ ឬ​១២​យប់ ដើម្បី​ធ្វើ​យ៉ាងណា​កប៉ាល់​មក​ភ្លាម​កុងតឺន័រ​ដឹក​ចេញពី​កំពង់​ផែ​ទៅ​រោងចក្រ​តែ​ម្តង​» ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា អគ្គនាយករ​ដ្ឋា​ន​គយ​រដ្ឋ​ករ​កម្ពុជា​ក៏​បាន​បើក​ច្រក​ពិសេស​មួយ​សម្រាប់​ការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម​វិស័យ​កាត់ដេរ​ផង​ដែរ ។ លោក​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​សូម​បញ្ជាក់​ថា វត្ថុធាតុដើម​លើ​វិស័យ​កាត់ដេរ គឺជា​អាទិភាព​ទី​មួយ​» ។

ចំណែក​លោក ស សុខ​សេន​សាន អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ៖«​ពិភពលោក​បាន​កំពុង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ក្រោយ​ពី​ជំងឺ​កូ​វី​ដ​១៩​បញ្ចប់ ហើយ​ប្រទេស​ជិតខាង​យើង​ក៏​បន្ត​មើល ប៉ុន្តែ​អ្វី​ដែល​យើង​មិន​អាច​ឆ្លើយ​ត​បាន​នោះ គឺ​យើង​ទំហំ នឹង​មាន​កម្រិត​ជំងឺ​នេះ​មាន​រយៈពេល​ប៉ុន្មាន?​» ។ លោក​បន្ត​ថា សម្រាប់​កម្ពុជា​យើង​នៅ​ពេល​សកលលោក​ប៉ះពាល់​នោះ​យើង​ក៏​ទទួល​រង​ដែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ជា​មិន​ទាន់​មានការ​រាល់ដាល​ខ្លាំង​នោះ​ទេ ។ ដូច្នេះ​បើ​មានការ​រីក​រាលដាល​ជំងឺ​នេះ​ខ្លាំង​នៅ​លើស​កល​នោះ​ទំហំ​សេដ្ឋកិច្ច​រូ​ម​ទាំង​កម្ពុជា​នឹង​មានការ​ប៉ះពាល់​ខ្លាំង​ធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ