ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជិត​១​ពាន់​នាក់​បាតុកម្ម​ប្រឆាំង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ 7NG នៅ​ស្រុក​ខ្សាច់កណ្តាល

4 ឆ្នាំ មុន
  • កណ្តាល

កណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​គ្រី​ស្តា​ល់​ម៉ា​ទី​ន 7NG នៅ​ភូមិ​វិហារ​សួ​គិ៍ ឃុំ​វិហារ​សួ​គិ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជាង​៨០០​នាក់…

កណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​គ្រី​ស្តា​ល់​ម៉ា​ទី​ន 7NG នៅ​ភូមិ​វិហារ​សួ​គិ៍ ឃុំ​វិហារ​សួ​គិ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជាង​៨០០​នាក់ កាលពី​ថ្ងៃ​ទី​៤ ខែមីនា ម្សិលមិញ​នេះ​បាន​ផ្ទុះ​បាតុកម្ម​ក្រោយ​ពី​រោងចក្រ​សម្រេច​មិន​បញ្ចប់​កិច្ចសន្យាការងារ​តាម​ការ​ព្រមព្រៀង ប៉ុន្តែ​បែរជា​ព្យួរការងារ​របស់​ពួក​គេ រយៈពេល​២​ខែ​ទៅ​វិញ ។

ក្រុម​កម្មករ​បាន​និយាយ​ថា កាលពី​ស​ប្តា​ហ៍​មុន​ភាគី​កម្មករ​រោងចក្រ 7NG បាន​ព្រមព្រៀង​បញ្ចប់​កិច្ចសន្យាការងារ និង​ឯកភាព​ជាមួយ​ក្រុមហ៊ុន​ដោយ​ព្រម​ទទួល​អត្ថប្រយោជន៍​ចំនួន​៥​ចំណុច​ដែល​ក្នុង​នោះ​រួម​មាន ៖ ទី​១ – ទទួល​ប្រាក់ខែ​ចុង​ក្រោយ ទី​២ – ទទួល​ប្រាក់​បំណាច់​ឆ្នាំ​ដែល​នៅ​សល់ ទី​៣ – ប្រាក់​អតីតភាព​ការងារ ទី​- ៤ ទទួល​ប្រាក់​ជូនដំណឹង និង​ទី​៥- សំណង​ជំងឺ​ចិត្ត ។ អ្វី​ដែល​កម្មករ​ផ្ទុះ​បាតុកម្ម​នៅ​ក្នុង​រោងចក្រ​នេះ គឺ ដោយសារ​តែ​ភាគី​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ឯកភាព​នេះ​ដោយ​តម្រូវ​ឱ្យ​កម្មករ​ព្យួរការងារ​រយៈពេល​២​ខែ​ទៅ​វិញ ។

ក្រុម​កម្មករ សំណូមពរ​ដល់​ក្រសួង​ការងារ មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង ។ បញ្ហា​នេះ​លោក ម៉ៅ សំ​អូន ប្រធាន​សហជីព ថ្លែង​ថា​ក្រុមហ៊ុន​បាន​ប្រមូល​សម្លៀក​បំពាក់​ពី​អគារ​មួយ​ទៅ​កាន់​អគារ​មួយទៀត ដើម្បី​បង្ហាញ​តំណាង​ក្រសួង​ដែល​ចុះ​មក​ត្រួតពិនិត្យ​ថា ក្រុមហ៊ុន​គ្មាន​សម្លៀក​បំពាក់​ឱ្យ​កម្មករ​កាត់ដេរ​បន្ត​ទៀត​ទេ ដែល​ធ្វើ​ឱ្យ​កម្មករ​មិន​មានការ​ងារ​ធ្វើ​បន្ត​ត្រូវ​ជ្រើសរើស​លក្ខខណ្ឌ​ទី​១ ក្នុង​ចំណោម​លក្ខខណ្ឌ​ទី​២ ។ លោក​បន្ត​ថា លក្ខខណ្ឌ​ទាំង​២​នេះ មាន​ទី​១ ត្រូវ​ព្យួរការងារ​ក្នុង​រយៈពេល​២​ខែ និង​ទី​២ បញ្ចប់​កិច្ចសន្យាការងារ​ដោយ​ទទួល​បាន​អត្ថប្រយោជន៍​ចំនួន​៥​ចំណុច ។

ជុំវិញ​បញ្ហារ​នេះ​ដែរ ភ្នាក់ងារ​កោះសន្តិភាព​មិនមែន​លេខ​ទូ​រស​ព្ឌ័​ភាគី​ក្រុមហ៊ុន 7NG ទំនាក់ទំនង​បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ