ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទ្រុស្ដសីល​រមែង​ឃើញ​ទោស​ទាន់ហន់

4 ឆ្នាំ មុន

អ្នក​មិន​រក្សាសីល​តែង​រស់នៅ​ដោយ​សេចក្ដី​ប្រមាទ​ក្នុង​ការងារ​ទាំងឡាយ ថែម​ទាំង​នាំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ​មាន លេងល្បែង​ស៊ីសង សេពគប់​បាបមិត្ត លេងស្រី ផឹកសុរា​ជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុម​គ្រួសារ​អស់​គ្មាន​សល់ ។ បុគ្គល​ទ្រុស្តសីល​រមែង​ជួប​នូវ​សេចក្តី​អន្តរាយ​៤​យ៉ាង​ក្នុង​បច្ចុប្បន្ន​គឺៈ១- នាំ​ឲ្យ​វិនាស​ទ្រព្យសម្បត្តិ​ក្នុង​បច្ចុប្បន្ន…

អ្នក​មិន​រក្សាសីល​តែង​រស់នៅ​ដោយ​សេចក្ដី​ប្រមាទ​ក្នុង​ការងារ​ទាំងឡាយ ថែម​ទាំង​នាំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ​មាន លេងល្បែង​ស៊ីសង សេពគប់​បាបមិត្ត លេងស្រី ផឹកសុរា​ជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុម​គ្រួសារ​អស់​គ្មាន​សល់ ។

បុគ្គល​ទ្រុស្តសីល​រមែង​ជួប​នូវ​សេចក្តី​អន្តរាយ​៤​យ៉ាង​ក្នុង​បច្ចុប្បន្ន​គឺៈ
១- នាំ​ឲ្យ​វិនាស​ទ្រព្យសម្បត្តិ​ក្នុង​បច្ចុប្បន្ន ។

២- នាំ​ឲ្យ​មានកេរ្តិ៍ឈ្មោះ​អសោចិ៍ ដែល​គួរ​ឲ្យ​តិះដៀល​ស្អប់ខ្ពើម​អំពី​អ្នក​ដទៃ ។

៣- ជា​អ្នក​អឹមអៀន មិន​ក្លៀវក្លា​ក្នុង​ទីប្រជុំជន ។

៤- ជា​អ្នក​វង្វេង មាន​អារម្មណ៍មិនល្អ នៅ​ពេល​ជិត​មរណកាល ។

នេះ​ជា​ទោស​នៃ​អ្នក​ដែល​មិន​រក្សាសីល​រមែង​ឃើញ​ទាន់ហន់​ច្បាស់​នឹង​ភ្នែក​ក្នុង​ពេល​បច្ចុប្បន្ន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ