ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្វែងរក​ធម៌​ក្នុង​ព្រៃ​តែ​ចិត្ត​មិន​ស្ងប់​ក៏​មិន​បាន​ផល

4 ឆ្នាំ មុន

សាធុជន​អ្នក​ស្វែងរក​ធម៌ ដែល​មាន​ចរិយា​ចេញ​ចាក​វត្ថុកាម​គឺ​គេច​ទៅ​នៅ​ស្នាក់​អាស្រ័យ​ក្នុង​ព្រៃ​ជាទី​ស្ងាត់​ហើយ ប៉ុន្តែ​យោគាវចរ​នោះ​មិន​ហាមឃាត់​ចិត្ត មិន​អប់រំ​ចិត្ត​ឲ្យ​ស្ងាត់​ចាក​កិលេស​កាម បណ្ដោយ​ឲ្យ​ចិត្ត​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​វិត​ក្កៈ​ទាំង​៣​គឺ សេចក្ដី​ត្រិះ​រិះ​ស្វែងរក​កាម​, សេចក្ដី​ត្រិះ​រិះ​ចងគំនុំ​នឹង​អ្នក​ដទៃ​, សេចក្ដី​ត្រិះ​រិះ​ប៉ង​នឹង​បៀតបៀន​អ្នក​ដទៃ​នៅ​ក្នុង​ចិត្តជា​និច្ច​យ៉ាងនេះ​ហើយ​ក៏​មិន​ប្រាកដ​ថា​នឹង​សម្រេចគុណវិសេស​ក្នុង​ព្រះធម៌​ដោយ​ប្រពៃ ។ ព្រោះថា…

សាធុជន​អ្នក​ស្វែងរក​ធម៌ ដែល​មាន​ចរិយា​ចេញ​ចាក​វត្ថុកាម​គឺ​គេច​ទៅ​នៅ​ស្នាក់​អាស្រ័យ​ក្នុង​ព្រៃ​ជាទី​ស្ងាត់​ហើយ ប៉ុន្តែ​យោគាវចរ​នោះ​មិន​ហាមឃាត់​ចិត្ត មិន​អប់រំ​ចិត្ត​ឲ្យ​ស្ងាត់​ចាក​កិលេស​កាម បណ្ដោយ​ឲ្យ​ចិត្ត​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​វិត​ក្កៈ​ទាំង​៣​គឺ សេចក្ដី​ត្រិះ​រិះ​ស្វែងរក​កាម​, សេចក្ដី​ត្រិះ​រិះ​ចងគំនុំ​នឹង​អ្នក​ដទៃ​, សេចក្ដី​ត្រិះ​រិះ​ប៉ង​នឹង​បៀតបៀន​អ្នក​ដទៃ​នៅ​ក្នុង​ចិត្តជា​និច្ច​យ៉ាងនេះ​ហើយ​ក៏​មិន​ប្រាកដ​ថា​នឹង​សម្រេចគុណវិសេស​ក្នុង​ព្រះធម៌​ដោយ​ប្រពៃ ។

ព្រោះថា តាម​ធម្មតា​អ្នក​ស្វែងរក​ធម៌​ក្នុង​ព្រៃ​កាលបើ​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​បាន​ល្អ​ទេ ក៏​មិន​វិសេស​ជាង​អ្នក​នៅ​ចម្រើន​សមណធម៌​ក្នុងស្រុក ដែល​ស្ងាត់​ចាក​កាម​នោះ​ប៉ុន្មាន​ទេ ដូច​ព្រះ​ថេរៈ​១​រូប​ឈ្មោះ មេ​ឃិ​យៈ ដែល​ទៅ​នៅ​ក្នុង​ព្រៃ​មិន​បាន​សម្រេចគុណវិសេស​អ្វី​ឡើយ ព្រោះតែ​លុះ​ក្នុង​អំណាច​នៃ​វិត​ក្កៈ​ទាំង​៣​នោះ​ឯង ។

លុះ​ត្រឡប់​មក​នៅ​ក្នុងស្រុក​វិញ ព្រះ​ថេរៈ​អង្គ​នោះ​បាន​ស្ដាប់​ព្រះធម៌​ដែល​ព្រះ​បរម​សាស្ដា​ទ្រង់​សម្ដែង​ក្នុង​វត្ត​ជេតពន​ទើបបាន​សម្រេច​ព្រះ​អរហត្ត​ក្នុង​ទីនោះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ