ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ប្រកាស​រៀបចំ​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ​២០២០​ឡើង​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​រៀបចំ​អង្គ​រស​ន្ត្រា​ន​នៅ​ឆ្នាំ​២០២០​ឡើង​វិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​អង្គរវត្ត​បាន​ច្រើន ។ ក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​រៀបចំ​អង្គ​រស​ន្ត្រា​ន​នៅ​ឆ្នាំ​២០២០​ឡើង​វិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​អង្គរវត្ត​បាន​ច្រើន ។ ក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ នៃ​ក្រសួង​សុខ​ភិ​បាល​នៅ​សណ្ឋាគារ​សុខា​ថ្ងៃ​ទី​៤ ខែមីនា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖« នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ២០២០ ខាង​មុខ​នេះ យើង​ត្រូវ​រៀបចំ​អង្គរ​សង្ក្រាន្ត​ឡើង​វិញ​ដើម្បី​ផ្តល់​ការ​កម្សាន្ត​សប្បាយ​ដល់​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ទន្ទឹម​នឹង​នោះ គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នានា​ទទួល​បាន​នូវ​ផល និង​ចំណូល​ពី​កម្មវិធី​ទាំងនេះ​ផង​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ដល់​កម្មវិធី​ទេសចរណ៍​ក្នុងស្រុក និង​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​សប្បាយ​ក្នុង​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃ​ទី​១៣ -១៥ ខែមីនា​នេះ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​គ្រោង​នឹង​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង ។ នៅ​ថ្ងៃ​ទី​១៤ មីនា​ខាង​មុខ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​សម្រាក​នៅ​ក្នុង​ខេត្តបាត់ដំបង​មួយ​យប់ មុន​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ទន្លេ​នៅ​ថ្ងៃ​ទី​១៥ មីនា ។

សម្តេច​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​សប្បាយ​អោយ​បាន​ច្រើន​កុះករ​ទាំងអស់​គ្នា នៅ​ក្នុង​ថ្ងៃ​បុណ្យ​ទន្លេ​ចាប់ពី​ថ្ងៃ​ទី​១៣-១៥ មីនា ឆ្នាំ ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ