ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម Spurs ជ្រុះ​ចេញពី FA Cup ហើយ​កីឡាករ​​ក៏​មានរឿង​ថែម​ទៀត (មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

កីឡាករ Eric Dier របស់​ក្រុម Tottenham Hotspur បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អ្នកគាំទ្រ ក្រោយ​ទទួល​រង​ការ​ជេរ​ប្រមាថ ក្នុង​ការ​ប្រកួត​ដែល​ក្រុម Spurs…

កីឡាករ Eric Dier របស់​ក្រុម Tottenham Hotspur បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អ្នកគាំទ្រ ក្រោយ​ទទួល​រង​ការ​ជេរ​ប្រមាថ ក្នុង​ការ​ប្រកួត​ដែល​ក្រុម Spurs ជ្រុះ​ចេញពី​ពានរង្វាន់ FA Cup ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​ក្រុម Norwich City ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ។

ខ្សែបម្រើ​ការពារ Eric Dier បាន​រត់​ចូល​ទៅ​កាន់​កន្លែង​អ្នកគាំទ្រ​ក្នុង​ពហុ​កីឡដ្ឋាន Tottenham Hotspur ក្រោយ​ចប់​ការ​ប្រកួត ហើយ​ក៏​មានការ​ប៉ះទង្គិច​គ្នា​តែ​ម្តង មុន​ពេល​ក្រុម​អ្នកការ​ពារ​បាន​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​។

ក្រោយ​ហេតុ​ការ​នេះ អ្នកចាត់ការ​ក្រុម Spurs លោក Jose Mourinho បាន​និយាយ​ថា «​ខ្ញុំ​មិន​គិត​ថា​វា​អាច​កើតឡើង​ក្នុង​ការ​ប្រកួត​នេះ​ទេ​។ ខ្ញុំ​គិត​ថា Eric Dier បាន​ធ្វើ​អ្វី​ដែល​យើង​ជា​អ្នក​អាជីព​មិន​អាច​ធ្វើ​បាន ប៉ុន្តែ​ខ្ញុំ​នៅ​ជាប់​ជាមួយ​កីឡាករ ហើយ​ខ្ញុំ​ក៏​យល់​ពី​កីឡាករ​។ បុគ្គល​នោះ (​អ្នកគាំទ្រ​) បាន​ជេរ​ប្រមាថ Eric ខណៈ​ក្រុម​គ្រួសារ និង​ប្អូនប្រុស​របស់​គេ​ដែល​នៅ​ទីនោះ ក៏​មិន​សប្បាយ​ចិត្តនឹង​ស្ថានភាព​បែប​នោះ​ទេ​»​។

នៅ​មិន​ទាន់​មានការ​បញ្ជាក់​បន្ថែម​ណាមួយ​នៅឡើយ ជុំវិញ​បញ្ហា​របស់​កីឡាករ​រូប​នេះ ថា​តើ​រូបគេ​អាច​នឺ​ង​ទទួល​រង​ការ​ពិន័យ ឬ​យ៉ាងណា​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA ៕ (ដកស្រង់​ចេញពី​ ៖ Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ