ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩៖ តើ​ត្រូវធ្វើ​ដូច​ម្តេច​ ដើម្បី​ទប់​ស្កាត់​ព័ត៌មាន​មិន​ពិត​?

4 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ មនុស្ស​ជា​ច្រើន​មានការ​ចាប់អារម្មណ៍​ខ្លាំង នឹង​ព័ត៌​មាន​នេះ​។ ប៉ុន្តែ​ទន្ទឹម​ពេល​​ជាមួយ​គ្នា​នេះ វា​ក៏​នាំ​អោយ​មានការ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន ​ដោយព័ត៌មាន​ខ្លះ​ជា​ព័ត៌មាន​ពិតប្រាកដ​ និង​មាន​ប្រយោជន៍​សម្រាប់​ប្រជាជន​ស្វែង​យល់​ និង​ទទួល​ជា​ចំណេះដឹង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នេះ​ ។ ចំណែកឯ​ព័ត៌មាន​ខ្លះ​ទៀត…

ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ មនុស្ស​ជា​ច្រើន​មានការ​ចាប់អារម្មណ៍​ខ្លាំង នឹង​ព័ត៌​មាន​នេះ​។ ប៉ុន្តែ​ទន្ទឹម​ពេល​​ជាមួយ​គ្នា​នេះ វា​ក៏​នាំ​អោយ​មានការ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន ​ដោយព័ត៌មាន​ខ្លះ​ជា​ព័ត៌មាន​ពិតប្រាកដ​ និង​មាន​ប្រយោជន៍​សម្រាប់​ប្រជាជន​ស្វែង​យល់​ និង​ទទួល​ជា​ចំណេះដឹង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នេះ​ ។ ចំណែកឯ​ព័ត៌មាន​ខ្លះ​ទៀត ​មាន​លក្ខ​ណៈបំពុល​និង​បង្ក​ការ​ភ័យ​ខ្លាច ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ហេតុផល​នយោបាយ​ឬ​ក៏​ដើម្បី​ស្វែងរក​លុយ​ពី​ការ​អាន​ព័ត៌មាន​នោះ​។

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ឬ​ភាសា​អង់គ្លេស​ហៅ​ថា​ Fake news បាន​ធ្វើ​អោយ​សម្តេចនាយក​រដ្ឋ មន្ត្រី ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ជា​ច្រើន​ដង​ អំពី​ភាព​ចាំបាច់​នៃ​ការ​ទប់ស្កាត់​នៃ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម​ ដើម្បី​កុំអោយ​វា​មាន​ឥ​ទ្ធិពល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សន្តិសុខ នយោបាយ ការ​រស់នៅ ប្រចាំ​ថ្ងៃ របស់​ប្រជាជន ការ​បណ្តុះ​សម្អប់​ពូជសាសន៍ និងការ​ភ័យ​ខ្លាច​ក្នុង​សង្គម​ជាដើម​។ ខណៈដែល​រដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល​នៅ​តែ​បន្ត​អះអាង​ថា​ មិន​ទាន់​មាន​ប្រជាជន​កម្ពុជា​ណា​ម្នា​ក់​​ឆ្លង​ឬ​ក៏​ស្លាប់​ ដោយសារ​មេរោគ​កូ​វី​ដ​១៩​ទេ​នោះ មនុស្ស​មួយ​ចំនួន​តូច​នៅ​ក្នុង​បណ្តាញ​សង្គម​ពិ​េ​សស តាម​ហ្វេ​ស​ប៊ុ​ក ​និង​តាម​យូ​ធ្យូ​ប​បាន​នាំ​គ្នា​និយាយ​ថា ​មាន​អ្នក​ឆ្លង​និង​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​នេះ​ហើយ​នៅ​កម្ពុជា​ ។ មាន​ប្រជាជន​មួយ​ចំនួន​ដែល​ភ័យ​ខ្លាច​ស្រាប់​នឹង​ការ​ឆ្លង​មេរោគ​នេះ ក៏​បាន​ជឿ​ទៅលើ​ព័ត៌​មាន​ទាំងនោះ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ប្រជាជន​គ្រប់​រូប​អោយ​ចូលរួម​នៅ​ក្នុង​ការ​ប្រ​យុ​ទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ឬ fake news នេះ​។ ប៉ុន្តែ​តើ​ប្រជាជន​ធ្វើ​ដូច​ម្តេច​ទើប​អាច​វាយតម្លៃ​ថា​ ព័ត៌មាន​មួយ​ជា​ព័ត៌មាន ពិត​ហើយ​ព័ត៌មាន​មួយទៀត ​ជា​ព័ត៌មាន​មិន​ពិត? តើ​យើង​ត្រូវ​លុប​បំបាត់​ព័ត៌មាន​មិន​ពិត​ដោយ​វិធី​ណា ទាក់ទង​នឹង​មេរោគ​កូ​វី​ដ​១៩ ​និង​បញ្ហា​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​សង្គម?

ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ ត្រូវធ្វើ​គ្រប់​កម្រិត​ដោយ​ចាប់ផ្តើម​ចេញពី​រដ្ឋាភិបាលដល់សារ​ព័ត៌​​មាន និងមនុស្ស​គ្រប់​គ្នា ។ ក្រសួងសុខាភិបាល​ក្នុង​នាម​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​បំផុត​ នៅ​ក្នុ​ុ​ង​ការ​អប់រំ​ប្រជាជន​អោយ​មានការ​យល់​ដឹង​ត្រឹមត្រូវ​អំពី​កូ​វី​ដ​១៩​ និង​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ ។ ការ​ផ្តល់​ព័ត៌​មាន​ជូន​ប្រជាជន​ត្រូវ​តែ​ធ្វើ​អោយ មាន​ភាព​ទូលំទូលាយ​បំផុត ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​។ ការ​លើក​កម្ពស់​ការ​យល់​ដឹង​នេះ​អាច ធ្វើ​តាម​រយៈការ​ផ្សព្វផ្សាយ​គ្រប់​រូបភាព ​និង​មាន​ភាព​ជាប់លាប់ ដូច​ជា​ការ​លើក​ប៉ាណូ​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ​ខ្លួន ពី ការ​ឆ្លង​មេរោគ​តួយ៉ាង​ដូច​ជា​ផ្ទាំង​រូបភាព​នៃ​កា​េ​លាង​សម្អាត​ដៃ​គឺជា​មធ្យោ​បាយ​សំខាន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់​ៗ ​ត្រូវធ្វើ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នេះ​។

ការ​ចែក​ខិតប័ណ្ណ​ព័ត៌មាន​អំពី​មេរោគ​នេះ​ ជូន​ដល់​ប្រជាជន​តាម​ទីកន្លែង​សា​ធារ​ណៈជា​ច្រើន​ដូច​ជា​តាម​ផ្សារ​ឬ​តាម​មន្ទីរពេទ្យ​។ ជាមួយ​គ្នា​នោះ ក្រសួង​សុខាភិ​បាល​អាច​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និ​ទ្ធិ ជាមួយ​សារព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ​និង​មាន​ប្រយោជន៍​ជូន​ដល់​ប្រជាជន ​។ ចំណែក​សារព័ត៌មាន​ក៏​មាន​តួនាទី​សំខាន់​ផង​ដែរ​ នៅ​ក្នុង​រឿង​នេះ​ ។ គេ​អាច​ចាប់​ផ្លើ​ម​ពី​ការ​លើកកម្ពស់ ការ​យល់​ដឹង​អំពី​មេរោគ​នេះ នៅ​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ពិសេស​សារព័ត៌មាន​អន​ឡាញ ​។

អ្នក​សារ​ព័ត៌​មាន​ទាំងអស់​ ដែល​ធ្វើ​សេច​ក្តី​រាយការណ៍​ព័ត៌មាន​ផ្នែក​សុខភាព​ គួរតែ​ទទួល​បានការ​ប​ណ្តុ​ុះ​បណ្តាល​យ៉ាង​ត្រឹមត្រូវ ​ដើម្បី​ចៀសវាង​ការ​ផ្សព្វផ្សាយ​ដែល​មិន​ត្រឹមត្រូវ ​។ ចំណែក​ស្ថាប័ន​សារព័ត៌​មាន​ទាំងអស់ ​ក៏​ត្រូវ​ចូលរួម​ចំណែក​ធ្វើការ​ផ្សព្វ​ផ្សាយ​អោយ​បាន​ទូលំ​ទូលាយ​អំពី​មេរោគ​នេះ​។ កន្លង​មក សារ​ព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​ ក៏​មានកំ​ហុ​ុ​ស​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​មេរោគ​នេះ​។ នេះ​ជា​អ្វី​ដែល​ត្រូវ​ចៀសវាង​អោយ​បាន​។

នៅ​ពេល​ដែល​ក្រសួងសុខាភិបាល​និង​សារព័ត៌មាន​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អំពី​មេរោគ​នេះនោះ ប្រជាជន​នឹង​កាន់តែ​មានការ​យល់​ដឹង​ហើយ​ក៏​ងាយ​នឹង​ធ្វើការ​បែងចែក​បាន​ថា​តើ​ព័ត៌មាន​ណា​ពិត​និង​ព័ត៌​មាន​ណា​មិន​ពិត​។ចំពោះ​ប្រជាជន​គ្រប់​រូប​ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន​នៅ​ក្នុង​យល់​ដឹង​អោយ​បាន​ថា​តើ​ព័ត៌មាន​បែប​ណា​ជា​ព័ត៌មាន​ពិត​និង​ព័ត៌មាន​ណា​ជា​ព័ត៌មាន​មិន​ពិត​ ។ គេ​អាច​វាយតម្លៃ​ព័ត៌មាន​មួយ​ពិត​បាន​កាលបើ​ព័ត៌មាន​នោះ​ដោយ​ពិនិត្យ​មើលទៅ​លើ​ប្រភព​នៃ​ការ​ផ្តល់​ព័ត៌មាន​នោះ​។ ព័ត៌មាន​ពិត​គឺជា​ព័ត៌មាន​ដែល​ត្រូវ​ផ្តល់​ដោយ​ប្រភព​ច្បាស់លាស់​និង​ផ្លូវការ​។ ឧទាហរណ៍ ព័ត៌មាន​ត្រូវ​បាន​និយាយ​ដោយ​ប្រភព​ជា​មេដឹកនាំ ឬ អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ន័យ​នេះ​គឺ​ក្រសួង សុខា​ភី​បាល និង ព័ត៌មាន​ដែល​ត្រូវ ផ្សាយ​ដោយ សារព័ត៌មាន​អាជីព​ដូច​ជា​កាសែត ទូរទស្សន៍ និង វិទ្យុ ព្រមទាំង​សារព័ត៌មាន​អន​ឡាញ ដែល​មានការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ​។

អ្វី​ដែល​ត្រូវ​ប្រយ័ត្ន​និង​ត្រូវ​យល់​ច្បាស់​នោះ ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដូច ជា​ហ្វេ​ស​ប៊ុ​ក និង​យូ​ធ្យូ​នោះ​មិនមែន​សុ​ទ្ឋ​តែ​ជា​ព័ត៌មាន​ពិត​នោះ​ទេ​។ ជា​ការ​សង្កេត​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន ពិតជា​ច្រើន​តាម​បណ្តាញ​សង្គម​ទាំងនេះ ទោះបី​ក្រុមហ៊ុន​ទាំងនេះ​បាន​ចាត់វិធានការ​ជា​ច្រើន ដើម្បី​ទប់ស្កាត់​ក្តី​។ ឧបមា​ថា​មានការ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ថា បុរស​ម្នាក់​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ នៅ​ក​ម្ពូ​ជា ឬ ក៏​មាន​មនុស្ស​ម្នាក់​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នៅ​កម្ពុជា​ហើយ​។ តើ​ប្រជាជន​ធ្វើ​ដូច​ម្តេច ដើម្បី​ដឹង​ថា​ព័ត៌មាន ដែល​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ វា​ពិត​ឬ​មិន​ពិត?

ដូចដែល​បាន​រៀបរាប់​ខាងលើ វា​សំខាន់​ណាស់ ដែល​ត្រូវ​ដឹង​ថា​តើ​នរណា​ជា​អ្នក​ផ្សព្វផ្សាយ​ព័​ត៌​មា​នោះ​។ បើសិនជា​ព័​ត៌​នា​នោះ​ផ្សព្វផ្សាយ ដោយ​មេ​ដឹក នាំ​កម្ពុជា ឬ​ក៏​ព័ត៌មាន​នោះ​ត្រូវ​ផ្សព្វផ្សាយ​ដោយ​ក្រ​សូ​ង​សុខា​ភិបាល ព័ត៌មាន​នោះ​គឺ​ច្បាស់ ណាស់ នឹង​ជា​ព័ត៌មាន​ពិត​។ ដូច​គ្នា​នេះ បើ​ព័ត៌មាន​នោះ​ផ្សព្វផ្សាយ​ដោយ​កា​សែត ទូរទស្សន៍ វិទ្យុ សារព័ត៌មាន​អន​ឡាញ​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ ព័ត៌មាន​នោះ​ក៏​ល​ទ្ឋ​ភាព​ខ្ពស់ បំផុត​ជា​ព័ត៌មាន​ពិត​ដោយ​លើកលែងតែ​មាន​កំហុសឆ្គង​នៅ​ក្នុង​ការ​យក​ព័ត៌មាន​។

ផ្ទុយ​មក​វិញ បើសិនជា​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​គណនី​មួយ​ដែល​មានឈ្មោះ​មិន​ច្បាស់លាស់ ឬ​ក៏​ដោយ មនុស្ស​សាមញ្ញ​ម្នាក់​នោះ វា​មាន​ល​ទ្ឋ​ភាព​ខ្ពស់​ដែល​ថា​ព័ត៌មាន​នោះ​ មិនមែន​ជា​ព័ត៌មាន​ពិត​។ ដូច្នេះ ប្រជា​ជន​កម្ពុជា​មិន​ត្រូវ​ជឿ​គ្រប់យ៉ាង​រាល់​អ្វី​ដែល​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​និង​បណ្តាញ​សង្គម​ផ្សេង​ទៀត​ឡើយ​។ កាលណា​មាន​ព័ត៌មាន​កាន់តែ​សំខាន់ ឬ​គ្រោះថ្នាក់ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម វា​ទាមទារ​អោយ​មានការ​ពិត​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​ថា​តើ​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​ផ្សព្វផ្សាយ​ដោយ​នរណា​ឬ​សារព័ត៌​មាន​ណា ឬ​ក៏​ប្រភព​មកពីណា​។

កាលបើ​ព័ត៌មាន​នោះ​ ចេញពី​មាត់​មេដឹកនាំ​ អាច​ជាព្រះ​មហា​ក្សត្រ​ឬ​ក៏​សម្តេច តេ​ជោ​នោះ វា​ប្រាកដ​ណាស់​ដែល​ព័ត៌មាន​នោះ​នឹង​ជា​ព័ត៌មាន​ពិត​ ។ នៅ​ពេល​ដែល​ព័ត៌មាន​នោះ ផ្សព្វផ្សាយ​ដោ​សារព័ត៌មាន​នោះ គេ​អាច​បន្ត​អាន​អត្ថបទ​នៅ​ក្នុង​សារព័ត៌មាន នោះ​ដោយ​ពិនិត្យ​មើល ថា​តើ​អត្ថបទ​នោះ​មាន​ប្រភព​ច្បាស់លាស់​ដែរ​ឬទេ​ហើយ​ថា​តើ​ប្រភព​នោះ ជា​មេដឹកនាំ​ឬ​ក៏​ជា​មន្ត្រី​ទទួលខុសត្រូវ​ឬ​ក៏​ជា​ឯកសារ​ផ្លូវការ​ដែរ​ឬទេ​។ បើសិនជា​ក្នុង​អត្ថបទ​ព័ត៌មាន នោះ​មិន​មាន​ប្រភព​ច្បាស់លាស់ វា​ក៏ នៅ​មាន​ចន្លោះ​ប្រហោង​ថា​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ សារព័ត៌មាន​នោះ​អាច​នឹង​មិន​ពិត​ផង​ដែរ​។

ក្រៅពី​បង្កើន​ការ​យល់​ដឹង​អំពី​ព័ត៌មាន​ពិត​ និង​ព័ត៌មាន​មិន​ពិត​នោះ មនុស្ស​គ្រប់​រូប​ក៏​មិនត្រូវធ្វើការ​ផ្សព្វ ផ្សាយ​ព័ត៌មាន​មិន​ពិត​ណាមួយ ​តាម​បណ្តាញ​សង្គម​ឡើយ ពីព្រោះ​ពេល​ខ្លះ​ព័ត៌មាន​មិន​ពិត​ទាំងនោះ អាច​នាំ​អោយ​មាន​ជា​ការ​ភួ័​យ​ខ្លាច ការ​ស្អប់​គ្នា ការ​រើសអើង​ពូជសាសន៍​ និង​ជម្លោះ​ជាដើម ​។ ដូច្នេះ​ ដើម្បី​កំចាត់​ព័ត៌មាន​មិន​ពិត យើង​ត្រូវធ្វើ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អោយ​បាន​ច្រើនបំផុត​តាម​ដែលអាច​ធ្វើ​ទៅ​បាន​ ដើម្បី​អោយ​វា​ជ្រាប​ដល់​ខួរក្បាល​របស់​មនុស្ស​គ្រប់​រូប​ ហើយ​ទន្ទឹម​នោះ ការ​អប់រំមនុ​ស្សងាយ​ចេះ​ស្វែង​យល់​ព័ត៌មាន​មិន​ពិត​ និង​មិន​ជឿ​ទៅ​លើ​ព័ត៌មាន​មិន​ពិត​នេះ នោះវា​នឹងធ្វើ​អោយ​ព័ត៌មាន​មិន​ពិត​សាបរលាប​ជា​បណ្តើរ​ៗ​នៅ​ក្នុង​សង្គម​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ