ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​ទាំងអស់​នៅ​អុី​តា​លីនឹង​ត្រូវធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា

4 ឆ្នាំ មុន

​យោង​តាម​ប្រភពពី​ Goal.com បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​កីឡា​ទាំងអស់ ក្នុង​នោះ​រួម​ទាំង​លី​គ​កំពូល Serie A នៅ​ក្នុង​ប្រទេស​អុី​តា​លី នឹង​ត្រូវធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា (Closed…

​យោង​តាម​ប្រភពពី​ Goal.com បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​កីឡា​ទាំងអស់ ក្នុង​នោះ​រួម​ទាំង​លី​គ​កំពូល Serie A នៅ​ក្នុង​ប្រទេស​អុី​តា​លី នឹង​ត្រូវធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា (Closed Doors) ចាប់ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០ នេះ​បើ​យោង​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល ចំ​ពេល​ដែល​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ជុំវិញ​ការ​ផ្ទុក​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​វីរុស Covid-19​។

នាយក​រដ្ឋមន្ត្រី​អុី​តា​លី​ លោក Giuseppe Conte បាន​ធ្វើ​សេចក្តី​ប្រកាស​មួយ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់​ពី​បញ្ហា​វីរុស​ឆ្លង​នេះ បាន​បន្ត​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​។ រំលឹក​ជូន​ថា ការ​ប្រកួត​កីឡា​ជា​ច្រើន ក្នុង​រួម​ទាំង​ក្រប​ខណ្ឌ Serie A ត្រូវ​បាន​ពន្យារពេល ជាង ២​ស​ប្តា​ហ៍​កន្លង​មក ក្នុង​នោះ​រួម​ទាំង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់ Coppa Italia ផង​ដែរ​។

យោង​តាម​ប្រភព​ពី​គេហទំព័រ Aljazeera នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា​នេះ​បានឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​ដោយសារ​វីរុស Covid-19 ក្នុង​ប្រទេស​អុី​តា​លី បាន​កើនឡើង​ដល់​ជាង ៣.១០០​ករណី ខណៈ​ដែល​អ្នក​​បាត់បង់ជីវិត​​កើន​ដល់​១០៧​នាក់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ