ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ម្តេច​ហៅ​ថា​សង្ឃកម្ម ?

4 ឆ្នាំ មុន

សង្ឃកម្ម​គឺជា​ការងារ​ចាំបាច់​បំផុត​សម្រាប់​ព្រះសង្ឃ ដែល​ជា​ការងារ​ផ្នែក​ខាង​វិន័យ​ដោយ​មានការ​ពន្យល់​បង្ហាញ​ដូច​តទៅ​នេះ ។ ចំពោះ​ព្រះសង្ឃ​៤​អង្គ ឬ​៤​អង្គ​ឡើង​ទៅ​ជាប​ញ្ញត្តិកម្ម​ដែល​ព្រះពុទ្ធ​បាន​បញ្ញត្តិ​ចំពោះ​ព្រះសង្ឃ សម្រាប់​បំពេញ​កិច្ចការ​របស់​សង្ឃ​ដែល​ហៅ​ថា សង្ឃកម្ម​។ ឧទាហរណ៍ៈ ព្រះសង្ឃ​៤​អង្គ អាច​ធ្វើ​ឧបោសថ​សម្ដែង​បាតិមោក្ខ​បាន​។…

សង្ឃកម្ម​គឺជា​ការងារ​ចាំបាច់​បំផុត​សម្រាប់​ព្រះសង្ឃ ដែល​ជា​ការងារ​ផ្នែក​ខាង​វិន័យ​ដោយ​មានការ​ពន្យល់​បង្ហាញ​ដូច​តទៅ​នេះ ។

ចំពោះ​ព្រះសង្ឃ​៤​អង្គ ឬ​៤​អង្គ​ឡើង​ទៅ​ជាប​ញ្ញត្តិកម្ម​ដែល​ព្រះពុទ្ធ​បាន​បញ្ញត្តិ​ចំពោះ​ព្រះសង្ឃ សម្រាប់​បំពេញ​កិច្ចការ​របស់​សង្ឃ​ដែល​ហៅ​ថា សង្ឃកម្ម​។ ឧទាហរណ៍ៈ ព្រះសង្ឃ​៤​អង្គ អាច​ធ្វើ​ឧបោសថ​សម្ដែង​បាតិមោក្ខ​បាន​។ ព្រះសង្ឃ​៥​អង្គ​អាច​ធ្វើ​កឋិន​កម្ម​បាន ។ ព្រះសង្ឃ​២០​អង្គ​ក្នុង​មជ្ឈិមប្រទេស​ដែល​សម្បូរ​ព្រះសង្ឃ​អាច​បំបួស​កុលបុត្រ​ជា​ភិក្ខុ​ជាដើម​ ។

ហេតុ​ដែល​សង្ឃកម្ម​មាន​ចំនួន​ព្រះសង្ឃ​តិច​ជាង​គ្នា​នេះ គឺ​យោល​ទៅ​តាម​ទំហំ​ការងារ ។ បើ​ការងារ​នោះ​មាន​ទំហំ​តូច ត្រូវការ​ព្រះសង្ឃ​ក៏​មាន​ចំនួន​តិច ដូច​ជា​ការ​ធ្វើ​ឧបោសថកម្ម ការ​សម្ដែង​បាតិមោក្ខ​ជាដើម​។ បើ​ការងារ​នោះ​សំខាន់​ខ្លាំង ក៏​ត្រូវការ​ព្រះ​ភិក្ខុសង្ឃ​ជា​សមាជិក​អង្គប្រជុំ​មាន​ចំនួន​ច្រើន​អង្គ ហើយ​ត្រូវ​ពិគ្រោះ ពិភាក្សា​គ្នា​ឲ្យ​បាន​ល្អិតល្អន់ ដូច​ជា​ការ​បំបួស​កុលបុត្រ​ជាដើម ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ