ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីពន្លត់អគ្គិភ័យ ដាច់ខាត​មិនត្រូវ​ចរ​ចា​តម្លៃ​ទើបបា.ញ់​ទឹកនោះ​ឡើយ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ឧត្តម​សេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តតាកែវ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​បញ្ហា​អគ្គិភ័យ ពីព្រោះ​នៅ​ក្នុង​រដូវ​នេះ គឺជា​រដូវក្តៅ​ស្ងួត…

ខេត្តតាកែវ ៖ លោក​ឧត្តម​សេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តតាកែវ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​បញ្ហា​អគ្គិភ័យ ពីព្រោះ​នៅ​ក្នុង​រដូវ​នេះ គឺជា​រដូវក្តៅ​ស្ងួត ដែល​ជា​ហេតុ​ធ្វើ​អោយ​មានការ​កើតឡើង​នូវគ្រោះ​អគ្គី​ភ័យ ដោយងាយ​បំផុត ។​ ដូច្នេះ​ ដើម្បី​ចៀសវាង​​​ការ​កើតឡើង​ហេតុ​ការ​ណ៍អគ្គិភ័យ​នេះ​ បងប្អូន​ប្រជាពលរដ្ឋ​មិន​ត្រូវ​ឆ្វេស​ប្រហែស​ឡើយ ​ជាមួយ​និង​ភ្លើងទាន ធូប ប្រព័ន្ធ​អគ្គិស​នី ជា​ពិសេស ​ភ្លើង​កន្ទុយបារី​ដែល​បាន​បោះចោល​ពាស​វាល​ពាស​កាលនោះ​តែ​ម្តង ។

ចំពោះមន្ត្រី​នគរបាល​នៃ​កង​អន្តរា​គម​ន៍ពន្លត់អគ្គិភ័យ​ ដាច់ខាត​មិន​ត្រូវ​ប៉ះពាល់​នូវ​លុយកាក់​របស់ប្រជា​​ពលរដ្ឋ​ឡើយ ​ដោយ​ចរចាតម្លៃ​គ្នាមុន​ពេល​បាញ់​ទឹក​ពន្លត់​នោះ​ឡើយ ។ ​ហើយ​បើសិន​លោក​ដឹង​ថា​ មាន​មន្ត្រី​ក្នុង​កង​អន្តរាគមន៍​ពន្លត់អគ្គិភ័យ​ ហ៊ាន​ប្រ​​ព្រឹ​ត្ត​ទ​ង្វើ​បែប​នេះ​ លោក​នឹង​ចាត់វិធានការ​ចំពោះ​បុគ្គល​នោះ​ទៅ​តាម​វិន័យ​នគរបាល​ជាតិ​ ។

លោកថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ថ្មី និង​បំពាក់​ឋានន្តរ​ស័​ក្ត​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវចំនួន១៨២​រូប ​ព្រឹក​ថ្ងៃ​ទី០២ មីនា ​នៅ​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន ។
លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​សង្កត់ធ្ងន់ ​និង​ធ្វើការ​ណែនាំ​អោយ​ដល់​មន្ត្រី​នគរបាល​ជាតិ​ទាំងអស់ ត្រូវ​តែ​បន្ត​ស្វែង​យល់​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ពីព្រោះ​បច្ចេកវិទ្យា​សម័យ​ទំនើប​នេះ​គឺ​មាន​លក្ខណៈ​ងាយ ស្រួល​ច្រើន​ទៅ​លើ​ការងារ​ដែល​កំពុង​អនុវត្ត​របស់​នគរបាល​ជាតិ ដូច​ជា​ការ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ផែនទី Google Earth ដែល​បាន​ធ្វើ​អោយ​មន្ត្រី​ជំនាញ​បាន​យល់​ដឹង​ច្បាស់​ពី​ភូមិសាស្ត្រ​ច្បាស់​លាស់ ទៅ​លើ​ការ​មើល​ផែនទី និង​កំណត់​មើល​គោលដៅ ។

បើសិនជា​នគរបាល​យើង បាន​យល់​ច្បាស់​ពី​បច្ចេកវិទ្យា​នោះ ​គឺ​ងាយស្រួល​មែនទែន​ទៅ​លើ​ការ​កំណត់​គោលដៅ ដូច​ជា​ករណី​អគ្គិ​ភ័យ យើង​អាច​ដឹង​ថា តើ​ប្រភព​ទឹក​នៅ​ទីកន្លែង​ណា​ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ ។ ដូច្នេះ ​រថយន្ត​ពន្លត់អគ្គិភ័យ​​ទៅ​ជួយ​អន្តរា​គម​ន៍​នោះ ​អាច​ធ្វើការ​បូមទឹក​បាន​លឿន​និង​រហ័ស ដែល​ជា​កត្តា​ងាយស្រួល ក្នុង​ការ​ជួយ​អន្តរា​គម​ន៍ពន្លត់​​ដែល​កើត​មាន​ឡើង​បាន​ទាន់​ពេលវេលា ។

អត្ថបទសរសេរ ដោយ