ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​ម៉ាក​យីហោ​ថ្មី U BEER បង្ហាញ​​វត្តមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតផល​ស្រា​បៀរ​ថ្មី​ចុង​ក្រោយ​គេ​បង្អស់​សម្រាប់​យុវវ័យ​សម័យ​ថ្មី មាន​ឈ្មោះ​ថា «U BEER» បាន​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ ប្រទេស​កម្ពុជា​ហើយ ។ ដើម្បី​អបអរសាទរ​វត្តមាន​របស់​ខ្លួន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ផលិតផល​ស្រា​បៀរ​ថ្មី​ចុង​ក្រោយ​គេ​បង្អស់​សម្រាប់​យុវវ័យ​សម័យ​ថ្មី មាន​ឈ្មោះ​ថា «U BEER» បាន​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ ប្រទេស​កម្ពុជា​ហើយ ។

ដើម្បី​អបអរសាទរ​វត្តមាន​របស់​ខ្លួន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា U BEER សូម​គោរព​អញ្ជើញ​សាធា​រណជន​ទាំងអស់​ចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី U BEER ជា​សាធារណៈ​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ចាប់ពី​ម៉ោង ៥ ល្ងាច​ដល់ ១១ យប់​។

ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​របស់ U BEER ខាង​មុខ​នេះ ក៏​មានការ​ចូលរួម​សម្តែង​ពី​សំណាក់​​តារាចម្រៀង និង​សិល្បករ​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​រូប ដើម្បី​ញ៉ាំង​កម្មវិធី​ឱ្យ​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ​។

សូមកុំ​ភ្លេច​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​សប្បាយ​រីករាយ​ជាមួយ​សិល្បករ សិល្ប​ការិនី ដែល​មាន​ដូច​ជា G-David, CG Movement, Sang Sok Serey Rapper, Flippers, CA Stars and DJ Pleng មក​ពី​ប្រទេស​ថៃ ដើម្បី​សាក​រសជាតិ​ថ្មី​ពី U BEER ទាំងអស់​គ្នា !

ក្រៅពី​នេះ U BEER ក៏​បាន​រចនា​ឡានក្រុង​ស្ទា​យ​ថ្មី ប្លែក​បែប Graffiti ដោយ Fonki ដែល​ជា​សិល្បករ​គំនូរ​ដ៏​ល្បីល្បាញ​ទាំង​ក្នុង និង​ក្រៅប្រទេស ។

U BEER ក៏​មានកម្ម​វិធី U BEER Bus Party ដែល​នឹង​ធ្វើ​ដំណើរ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០ នៅ កោះ​ពេជ្រ ចាប់ផ្តើម​ពី​ម៉ោង ៦ ល្ងាច ដល់ ៩:៣០ យប់ និង​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ចាប់ពី​ម៉ោង ៦ ល្ងាច​រហូត​ដល់ ៩:៣០ យប់​។

សូម​ចូលរួម​សប្បាយ​រីករាយ​ជាមួយ U BEER Bus Party ដើម្បី​ភ្លក់​រសជាតិ​ស្រា​បៀរ​ថ្មី​ទាំងអស់​គ្នា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ