ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកផង​ច្រៀងផង​ ដៃកាន់ចំ​តំណ​ខ្សែ​ភ្លើងផង​ ​ឆក់​គ្មាន​អ្នក​​​ជួយ​ទាន់

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ប្រកាច់ហើយក៏បាត់បង់ជីវិត​​​ភ្លាម​ៗ ក្រោយគាត់​ត្រូវ​ខ្សែភ្លើងឆក់​​ខណៈច្រៀង​ខារ៉ាអូខេ តែគាត់​​​មានអាការ​ៈ​​ស្រវឹងស្រា ហើយ​​​បាន​យកដៃ​ទៅ​កាន់​ចំ​មុខតំណរ​ខ្សែ​​ភ្លើង​នោះ​។ប្រភពឱ្យដឹងថា ​ជន​​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ សុខ លី​ម អាយុ​៤៦​ឆ្នាំ…

ខេត្តក្រចេះ ​៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ប្រកាច់ហើយក៏បាត់បង់ជីវិត​​​ភ្លាម​ៗ ក្រោយគាត់​ត្រូវ​ខ្សែភ្លើងឆក់​​ខណៈច្រៀង​ខារ៉ាអូខេ តែគាត់​​​មានអាការ​ៈ​​ស្រវឹងស្រា ហើយ​​​បាន​យកដៃ​ទៅ​កាន់​ចំ​មុខតំណរ​ខ្សែ​​ភ្លើង​នោះ​។
ប្រភពឱ្យដឹងថា ​ជន​​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ សុខ លី​ម អាយុ​៤៦​ឆ្នាំ រស់នៅភូមិ​ស្រែ​តា​ហែ​ន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី។ ​

នគរបាល​ស្រុក​ចិត្រ​បុរី​និយាយ​ថា នៅ​ថ្ងៃទី​​៣ ​មីនា នេះ បុរស​រង​គ្រោះ​ជាមួយ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​ផឹកស៊ី​នៅផ្ទះ​អ្នក​ភូមិ​មួយ​កន្លែង ​។ ពេល​កំពុង​ផឹកស៊ី​ ពួក​គាត់ក៏​បញ្ឆេះ​ម៉ាស៊ីនភ្លើង ​ដើម្បី​ដាក់​ធុងបាស់​ច្រៀង​ខារ៉ាអូខេ​។ ​ក្រោយ​បញ្ឆេះ​ម៉ាស៊ីន បុរសរ​រង​គ្រោះ​បាន​យក​ធុងបាស់​ទៅ​ប​ញ្ជូ​ល​ភ្លើង​ ដើម្បី​ច្រៀង​ខា​រ៉ា អូ​ខេ ​តែ​បាន​កាន់​ចំ​មុខតំណ​ខ្សែ​ភ្លើង ក៏​ត្រូវ​បាន​ខ្សែ​​ភ្លើង​ឆក់​ដាច់​ផ្ងារ​ទៅ​ក្រោយ​​មួយ​រំពេច​ ដោយ​គ្មាន​ន​ណា​ម្នាក់​ជួយ​ទាន់ទេ ​។

ករណី​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា បាន​កើត​មាន​ឡើង​ដោយសារ​ការ​ធ្វេស​ប្រ​ហេ​ស​របស់​បុរស​រង​គ្រោះ​នៅ​ពេល​ស្រវឹងស្រា​ ។

អត្ថបទសរសេរ ដោយ