ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

covid-19​មិនមែន​ជា​ជំនឿ​បែប​អរូបី

4 ឆ្នាំ មុន

វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​បែប​ម្យ៉ាងទៀត​ថា វីរុស covid-19 មិនមែន​ជា​ជំនឿ​បែប​អរូបី​ឡើយ វា​ជា​មេរោគ​ឆ្លង​យ៉ាង​សាហាវ​បំផុត​ធ្វើ​ឱ្យ​ពិភពលោក​នេះ​រន្ធត់​ញាប់​ញ័រ​ភ័យ​ខ្លាច​ឥទ្ធិពល​របស់​វា​ក្រៃ​លែង ឯ​វិធី​ការពារ​ការ​ចម្លង​មេរោគ​នេះ​ដ៏​មាន​ប្រសិទ្ធភាព​គឺ​ត្រូវ​ពាក់​ម៉ាស ត្រូវ​មាន​អនាម័យ ពិសេស​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​ច្រើន មិន​អាច​យក​ពិធី​បន់ស្រន់…

វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​បែប​ម្យ៉ាងទៀត​ថា វីរុស covid-19 មិនមែន​ជា​ជំនឿ​បែប​អរូបី​ឡើយ វា​ជា​មេរោគ​ឆ្លង​យ៉ាង​សាហាវ​បំផុត​ធ្វើ​ឱ្យ​ពិភពលោក​នេះ​រន្ធត់​ញាប់​ញ័រ​ភ័យ​ខ្លាច​ឥទ្ធិពល​របស់​វា​ក្រៃ​លែង ឯ​វិធី​ការពារ​ការ​ចម្លង​មេរោគ​នេះ​ដ៏​មាន​ប្រសិទ្ធភាព​គឺ​ត្រូវ​ពាក់​ម៉ាស ត្រូវ​មាន​អនាម័យ ពិសេស​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​ច្រើន មិន​អាច​យក​ពិធី​បន់ស្រន់ ឬ​សូត្រ​បណ្តេញ​មេរោគ​នេះ​បាន​ឡើយ តែ​ក៏​មិន​ខុសឆ្គង​ទៅ​នឹង​ជំនឿ​របស់​អ្នកស្រុក ឬ​ខុសឆ្គង​ទៅ​នឹង​ធម៌​វិន័យ​អ្វី​ឡើយ ធ្វើ​ក៏​ធ្វើ​ចុះ​តែ​គួរ​ប្រកបដោយ​បញ្ញា ។

មាន​អ្នកស្រុក​ច្រើន​ណាស់ ក្នុង​នោះ​មាន​ទាំង​ព្រះសង្ឃ​ផង​ដែរ ដែល​មាន​ជំនឿ​ថា ការ​បន់ស្រន់ ការ​បួងសួង ការសូត្រ​ធម៌​បណ្តេញ ឬ​រម្ងាប់​គ្រោះភ័យ​ចង្រៃ​ទាំងឡាយ នឹង​ធ្វើ​ឱ្យ​មេរោគ​ដ៏​សាហាវ​នេះ​រលត់ រលាយ បរវាស​ចៀស​ចេញ​ឆ្ងាយ​អន្តរាយ​ខ្ចាត់ខ្ចាយ​អស់​គ្មាន​សល់ ដោយ​អំណាច​នៃ​ការ​បួងសួង ការសូត្រ​ធម៌​បណ្តេញ​នឹង​ធ្វើ​ឱ្យ​មេរោគ​ទាំងនោះ​មិន​ហ៊ាន​មក​ក្បែរ​ឡើយ ។

ទស្សនៈ​ទាំងនេះ​អាច​ផ្ទុយ​ទៅ​នឹង​ទស្សនៈ​អង្គការ​សុខភាព​ពិភពលោក​ដែល​យល់​ថា វិធី​ការ​វីរុស​កូ​វិ​ដ​-19​បាន​មាន​តែ ពាក់​ម៉ាស​ក្នុង​ទីប្រជុំជន រស់នៅ​ដោយ​មាន​អនាម័យ​លាងដៃ​នឹង​សាប៊ូ​ជា​រឿយ​ៗ ពិសេស​ត្រូវ​ទទួលទា​ន​ទឹក​ឱ្យ​បាន​ច្រើន​ដើម្បី​លាង​សម្អាត​មេរោគ​ក្នុង​ខ្លួន គឺ​ធ្វើ​យ៉ាងណា​កុំឱ្យ​ស្ងួត​បំពង់ក​ដែល​ប្រឈម​នឹង​ការ​លូន​ចូល​នៃ​មេរោគ​នេះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ