ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ខំ​លួច​ដឹក​ជា​ច្រើន​ដុំ​យក​មក​​លាក់​ទុក​ក្នុង​ព្រៃ​ហើយ នៅ​គេច​មិន​ផុត

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទីតាំង​លាក់​ទុក​ឈើ​ជា​ច្រើន​ដុំ​មួយ​កន្លែង ដែល​ត្រូវ​បាន​ក្រុម​ឈ្មួញ​លួច​ដឹក​យក​មក​លាក់​ទុក​ក្នុង​ព្រៃ​នោះ ហើយ​បំរុង​លើកដាក់​ឡើង​រថយន្ត តែ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចុះ​បង្ក្រាប ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទីតាំង​លាក់​ទុក​ឈើ​ជា​ច្រើន​ដុំ​មួយ​កន្លែង ដែល​ត្រូវ​បាន​ក្រុម​ឈ្មួញ​លួច​ដឹក​យក​មក​លាក់​ទុក​ក្នុង​ព្រៃ​នោះ ហើយ​បំរុង​លើកដាក់​ឡើង​រថយន្ត តែ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចុះ​បង្ក្រាប ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ។

បើ​ស​តាម​លោក សុង បញ្ញា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន នៅ​ថ្ងៃ​ទី​៤ មីនា ២០២០​នេះ ឱ្យ​ដឹង​ថា គំនរ​ឈើ​មួយ​កន្លែង ដែល​ក្រុម​ឈ្មួញ​បាន​យក​មក​លាក់​ទុក​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុងភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ នេះ គឺ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ប្រទះ​ឃើញ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ មីនា​ម្ល៉េះ និង​បាន​សហការ​គ្នា​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ធ្វើការ​បង្ក្រាប​តែ​ម្តង នៅ​ថ្ងៃ​ទី​៤ ខែមីនា​នេះ ។

លោក​បន្ត​ថា នៅ​ពេល​ចុះ​បង្ក្រាប​នោះ ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់​ទៅ​ហើយ បន្សល់​ទុក​តែ​វត្ថុ​តាង​ដូច​ជា រទេះក្របី និង​គំនរ​ឈើ​តែ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ទល់​ពេល​នេះ កម្លាំង​ជំនាញ​កំពុង​តែ​ធ្វើការ​ប្រមូល​វត្ថុ​តាង​ទាំងអស់ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ និង​កំពុង​ស្រាវជ្រាវ​កំណត់​មុខ​សញ្ញា​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ហើយ ។ ដោយឡែក​ចំនួន​ឈើ​ទាំងអស់ គឺ​នៅ​មិន​ទាន់​ទទួល​បាន​ទិន្នន័យ​ច្បាស់លាស់​នៅឡើយ​ទេ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ