ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​សំខាន់​ដែល​អាជីវករ​គួរតែ​រៀន​​ពី​​ក្រុម​ហ៊ុនស្រា​បៀរកូ​រ៉ូ​ណា

4 ឆ្នាំ មុន

ប្រហែល​មួ​យស​ប្តា​ហ៍​មុន​នេះ​ មាន​ព័ត៌មាន​មួយ​ដែល​លេច​ចេញ​មក​ថា ៣៨% នៃ​ជនជាតិ​អា​មេ​រិ​ក​មិន​ទិញ​ស្រា​បៀរកូ​រ៉ូ​ណាទេ ដែល​បាន​បង្ហាញ​ថា​ វីរុស Covid-19 ឬកូ​រ៉ូ​ណា កំពុង​តែ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុនផលិត ស្រា​បៀរ​ដ៏​ធំ​មួយ​នេះ​ខាតបង់​ជា​ច្រើន…

ប្រហែល​មួ​យស​ប្តា​ហ៍​មុន​នេះ​ មាន​ព័ត៌មាន​មួយ​ដែល​លេច​ចេញ​មក​ថា ៣៨% នៃ​ជនជាតិ​អា​មេ​រិ​ក​មិន​ទិញ​ស្រា​បៀរកូ​រ៉ូ​ណាទេ ដែល​បាន​បង្ហាញ​ថា​ វីរុស Covid-19 ឬកូ​រ៉ូ​ណា កំពុង​តែ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុនផលិត ស្រា​បៀរ​ដ៏​ធំ​មួយ​នេះ​ខាតបង់​ជា​ច្រើន ។ ប៉ុន្តែ​ តើ​វា​ពិតជា​អាក្រក់​សម្រាប់​ក្រុមហ៊ុន​ខាងលើ​ពិតមែន​ទេ?

ក្រុម​ហ៊ុន Constellation Brands ដែល​ជា​ម្ចាស់​របស់ Corona ទើបតែ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​លក់​របស់​ក្រុមហ៊ុន​ បែរជា​បាន​កើនឡើង៥%ទៅ​វិញ​ក្នុង​កំឡុង​ពេ៤​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ។ តែ​មុន​នឹង​ចេញ​មុខ​បដិសេធ​នឹង​ព័ត៌មាន ​ដែល​មិន​ត្រឹមត្រូវ​ទាំងនោះ នាយក​ប្រតិបត្តិ​របស់ Constellation Brands គឺ​លោក ប៊ី​ល នូ​ឡាន​ស៍ (Bill NEwlands) បាន​ធ្វើ​អ្វីមួយ​ដ៏​សំខាន់​ជា​មុន​សិន ។

លោក​បាន​ទទួលស្គាល់​ស្ថាន​ការ​ដ៏​ធ្ងន់ធ្ងរ និង​ចែករំលែក​ទុក្ខ​ជាមួយ​ជន​រង​គ្រោះ​មុន​នឹង​បន្ត​ថា «​វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់ ​ដែល​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ក្នុង​ពេល​ថ្មី​ៗ ​ទាក់ទិន​នឹង​ឥទ្ធិពល​របស់​វីរុស​នេះ​លើ​ក្រុមហ៊ុន​របស់​ពួក​យើង បាន​កើត​មាន​ឡើង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រព័ន្ធ​សង្គម ។ ការ​អះអាង​ទាំង​នេះ ​មិន​ឆ្លុះ​បញ្ចាំង​លទ្ធផល​របស់​ក្រុមហ៊ុន និង​ទស្សនៈ​របស់​អតិថិជន​ទេ​ដែល​រួម​មាន​មតិយោបល់​របស់​អ្នក​ចែកចាយ និង​អ្នក​លក់រាយ​ទូ​ទាំង​ប្រទេស ។ ពួក​យើង​មិន​បាន​មើលឃើញ​ឥទ្ធិពល​លើ​មនុស្ស រោងចក្រ ឬ​ដំណើរការ​ឡើយ ហើយ​អាជីវកម្ម​របស់​ពួក​យើង​បន្តដំណើរ​ការ​បាន​យ៉ាង​ល្អ​» ។

ការ​ឆ្លើយ​តប​ខាងលើ​ ជា​ឧទាហរណ៍​ដ៏​ល្អ​នៃ​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍ (Emotional Intelligence) ។ វា​ជា​សមត្ថភាព​ក្នុង​ការ​រក​ឃើញ​យល់​ដឹង និង​គ្រប់គ្រង​អារម្មណ៍ ហើយ​ក្នុង​ពិភព​អាជីវកម្ម វា​រួម​មាន​សមត្ថភាព​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​ទស្សនៈ​របស់​អ្នក​ដទៃ​លើ​ក្រុមហ៊ុន​របស់​ខ្លួន​ផង​ដែរ ។ គន្លឹះ​ក្នុង​ការ​តបត
​នឹង​ស្ថិតិ​ដែល​មិន​ពិត និង​កំពុង​ត្រូវ​បាន​ចែកចាយ គឺ​ការ​យក​ស្ថិតិ​ដែល​ខ្លួន​មាន​មក​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​វិញ ។ ក្រុមហ៊ុន​ខាងលើ​បាន​លើកយក​ស្ថិតិ​ជា​ច្រើន ​ដើម្បី​បាន​បង្ហាញ​ពី​ចំនួន​លក់​របស់​ពួក​គេ ។

ជាក់ស្តែង ស្ថិតិនិង​ទិន្នន័យ​ក៏​អាច​ត្រូវ​បាន​យក​មក​បកស្រាយ​ឲ្យ​ខុស​ ដើម្បី​សម្រេច​បាន​គោលដៅ​អ្វីមួយ​ដែរ ដូច្នេះ​ហើយ​ទើប​នាយក​ប្រតិបត្តិ​ខាងលើ​បាន​បន្ថែម​ទៀត​ថា សារព័ត៌មាន​ដទៃ​អាច​ធ្វើការ​ស៊ើប​អង្កេត​បន្ត ឬ​ផ្តល់​ភស្តុ​តាង​ច្បាស់លាស់​ជាង​នេះ​ មុន​ពេល​សរសេរ​សាច់​រឿង​ដែល​មិន​ពិត​ទៀត ៕

អត្ថបទសរសេរ ដោយ