ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​! ខឹង​ម្តាយ ដុត​បំផ្លាញ​ផ្ទះ​ចោល

4 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ មាន​រៀប​ថ្ម​ក្រោម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង ហើយ​ការ​ឆាបឆេះ​នេះ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បង្ក​ឡើង​ដោយ​កូនប្រុស​ម្ចាស់ផ្ទះ​ម្នាក់​ជា​ដុត​កំទេច​ចោល ព្រោះ​តែ​មាន​បញ្ហា​ក្នុង​គ្រួសារ…

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ មាន​រៀប​ថ្ម​ក្រោម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង ហើយ​ការ​ឆាបឆេះ​នេះ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បង្ក​ឡើង​ដោយ​កូនប្រុស​ម្ចាស់ផ្ទះ​ម្នាក់​ជា​ដុត​កំទេច​ចោល ព្រោះ​តែ​មាន​បញ្ហា​ក្នុង​គ្រួសារ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​4 ខែមីនា ឆ្នាំ​2020 ស្ថិត​នៅ​ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ឈ្មោះ កែវ សន ភេទ​ស្រី អាយុ​72​ឆ្នាំ ជា​ស្ត្រី​ពោះម៉ាយ ចំណែកឯ​កូនប្រុស​ដែល​ដុត​ផ្ទះ​ម្តាយ​ខ្លួនឯង​នេះ​ឈ្មោះ នេ​ត ដា​រ៉ា ភេទ​ប្រុស អាយុ​38​ឆ្នាំ មុខរបរ​កម្មករ ហើយ​ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​ខាងលើ​នេះ គឺ​មក​ពី​កូនប្រុស​រូប​នេះ​ខឹង​ក្រុម​គ្រួសារ​ស្តីបន្ទោស ទើប​ដុត​ផ្ទះ​កំទេច​ចោល​តែ​ម្តង ។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ខាងលើ​នេះ​ធ្វើ​អំពី​ឈើ​ទទឹង​7​ម៉ែត្រ បណ្តោយ​យ​9​ម៉ែត្រ ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍ រៀប​បេតុង​ខាងក្រោម ចំណែកឯ​ការ​ខូចខាត​រួម​នឹង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ គឺ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ កូនប្រុស​ម្ចាស់ផ្ទះ​ដែល​ដុត​បំផ្លាញ​ផ្ទះ​ម្តាយ​ខ្លួន​ចោល​នេះ បំរុង​រត់គេច​ខ្លួន​តាម​រយៈ​រថយន្ដ​តាក់ស៊ី ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង រួច​ក៏​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​តាម​ច្បាប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ