ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកា​រៈ​៣២​ប្រការ​របស់​ព្រះពុទ្ធ​ពេញ​លក្ខណៈ​ល្អ​ណាស់

4 ឆ្នាំ មុន

អាកា​រៈ​៣២​ប្រការ​របស់​ព្រះ​បរម​សាស្តា​បរិបូណ៌​ពេញ​លក្ខណៈ​ល្អ​ណាស់ ទាំង​កាយសម្បទា ទាំង​ចរិយា​សម្បត្តិ ទាំង​រូបឆោម​លោម​ពណ៌​ល្អ​ប្រពៃ​ថ្លៃថ្លា​ក្រៃ​លែង​លើស​មនុស្ស​និង​ទេវតា​ទាំងឡាយ រហូត​បុរស​ម្នាក់​រត់​ចោលផ្ទះ​តាម​សុំ​ស្នេហ៍​ព្រះ​អង្គ ។ មានរឿង​ដំណាល​ថា សម័យមួយ​បុរស​ម្នាក់​ឈ្មោះ​វគ្គ​លិ នៅ​ក្នុង​ក្រុង​សាវត្ថី បានឃើញ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​យាង​បិណ្ឌបាត​ក៏​មានចិត្ត​ជ្រះថ្លា​កើត​សេចក្តី​សេ្ន​ហា​ជាប់ចិត្ត​ស្អិត​ក្នុង​រូប​ព្រះពុទ្ធ​នោះ…

អាកា​រៈ​៣២​ប្រការ​របស់​ព្រះ​បរម​សាស្តា​បរិបូណ៌​ពេញ​លក្ខណៈ​ល្អ​ណាស់ ទាំង​កាយសម្បទា ទាំង​ចរិយា​សម្បត្តិ ទាំង​រូបឆោម​លោម​ពណ៌​ល្អ​ប្រពៃ​ថ្លៃថ្លា​ក្រៃ​លែង​លើស​មនុស្ស​និង​ទេវតា​ទាំងឡាយ រហូត​បុរស​ម្នាក់​រត់​ចោលផ្ទះ​តាម​សុំ​ស្នេហ៍​ព្រះ​អង្គ ។

មានរឿង​ដំណាល​ថា សម័យមួយ​បុរស​ម្នាក់​ឈ្មោះ​វគ្គ​លិ នៅ​ក្នុង​ក្រុង​សាវត្ថី បានឃើញ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​យាង​បិណ្ឌបាត​ក៏​មានចិត្ត​ជ្រះថ្លា​កើត​សេចក្តី​សេ្ន​ហា​ជាប់ចិត្ត​ស្អិត​ក្នុង​រូប​ព្រះពុទ្ធ​នោះ ចង់​តែ​មើល​ព្រះ​រូប​មិន​ចេះ​ឆ្អែតឆ្អន់​សោះ​គិត​ថា​ធ្វើ​ម្តេច​ហ្ន៎ ! នឹង​បាន​ព្រះពុទ្ធ​មក​ធ្វើ​ជា​ភរិយា ទើប​បុរស​នោះ​ចេញពីផ្ទះ​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សាស្តា ។ លុះ​បួស​រួច​ហើយ​កាលណា គ្មាន​គិត​សិក្សា​រៀនសូត្រ​ធម៌អាថ៌​អ្វី​សោះ គិតតែ​ពី​តាម​មើល​ព្រះ​បរម​រូប​របស់​ព្រះពុទ្ធ​មិន​ចេះ​ជិនណាយ ។

លុះ​ឧបនិស្ស័យ​ដែល​អាស្រ័យ​នឹង​សេចក្ដី​អប់រំ​ក្នុង​ព្រះ​សាស្តា​ចាស់​ក្លា​ហើយ ទើប​ព្រះ​អង្គ​មាន​ព្រះពុទ្ធ​ដីកា​ថា នែ​! វគ្គ​លិ អ្នកឯង​កុំ​មើលរូប​តថាគត​ត្រឹមតែ​សំបក​ក្រៅ​នោះ អ្នក​ចូរ​មើល​ធម៌ ចូរ​ពិចារណា​ឲ្យ​ឃើញ​ធម៌​តថា គត​វិញ​ចុះ អ្នក​ណា​ឃើញ​ធម៌ អ្នក​នោះ​ឈ្មោះ​ថា​ឃើញ​តថាគត អ្នក​ណា​ឃើញ​តថាគត​អ្នក​នោះ​ឈ្មោះ​ថា​ឃើ​ញ​​ធម៌ ហើយ​ទ្រង់​ទេសនា​អប់រំ​ភិក្ខុ​អង្គ​នោះ​រហូត​បាន​សម្រេច​ព្រះធម៌​ជាន់ខ្ពស់​ផុត​គ្រោះ​ទុក្ខ​ទាំងឡាយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ