ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ម្ល៉េះ ! គ្រាន់តែ​ទូទាត់​ប្រាក់​កម្ចី​របស់ អម្រឹត តាម​រយៈ វី​ង ឈ្នះ​បាន​ម៉ូតូ​ថ្មី​សន្លាង​ភ្លាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកស្រី អ៊ុ​ង សេង មក​ពី​ស្រុក​កោះអណ្តែត ខេត្តតាកែវ បាន​ក្លាយជា​អតិថិជន​ដំបូង​គេ​ដែល​មានសំណាង​ឈ្នះ​ម៉ូតូ Hongda Dream…

រាជធានីភ្នំពេញ ៖ អ្នកស្រី អ៊ុ​ង សេង មក​ពី​ស្រុក​កោះអណ្តែត ខេត្តតាកែវ បាន​ក្លាយជា​អតិថិជន​ដំបូង​គេ​ដែល​មានសំណាង​ឈ្នះ​ម៉ូតូ Hongda Dream ស៊េរី 2020 មួយ​គ្រឿង ពី​ធនាគារ​ឯកទេស វី​ង និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ។

អ្នកស្រី​បាន​ធ្វើការ​ទូទាត់​ប្រាក់​កម្ចី​របស់​អម្រឹត​តាម​រយៈ​ភ្នាក់ងារ វី​ង ដូច​សព្វមួយដង ហើយ​កាលពីដើម​ខែកុម្ភៈ​កន្លង​ទៅ​នេះ អ្នកស្រី​បាន​ទទួល​ដំណឹង​អំពី​ការ​ឈ្នះ​រង្វាន់​នេះ​ពី​ធនាគារ​ឯកទេស វី​ង ។ អ្នកស្រី​បាន​និយាយ​ទាំង​ត្រេកអ​រថា​៖ «​កាលពី​ពេល​មុន​ខ្ញុំ​បង់​រំលស់​ប្រាក់​កម្ចី​អម្រឹត​ម្តង​ៗ ខ្ញុំ​ត្រូវ​ចំណាយពេល​ធ្វើ​ដំណើរ​ជិត​បី​ម៉ោង ។ តែ​ឥឡូវ​ខ្ញុំ​ចំណាយពេល​ត្រឹមតែ ៥​នាទី​ខ្ញុំ​អាច​បង់ប្រាក់​កម្ចី​អម្រឹត​តាម​រយៈ​ភ្នាក់ងារ វី​ង នៅ​ជិត​ផ្ទះ​របស់ខ្ញុំ​បាន​យ៉ាង​ស្រួល បើ​និយាយ​ទៅ វា​ស្រួល​ហើយ​រហ័ស​ទាន់ចិត្ត និង​តម្លៃ​សមរម្យ​ទៀត​» ។

វី​ង និង អម្រឹត មិន​ត្រឹមតែ​ចែក​រង្វាន់​ម៉ូតូ​រាល់​ខែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​ជូន​ទឹកប្រាក់ ១​លាន​រៀល​ចំនួន ២​រង្វាន់​ជា​រៀង​រាល់​ស​ប្តា​ហ៍ ចំពោះ​រាល់​អតិថិជន​ដែល​បង់ប្រាក់​កម្ចី អម្រឹត តាម​រយៈ វី​ង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អតិថិជន​របស់ វី​ង និង អម្រឹត ក៏​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ពី​គណនី អម្រឹត ទៅ​គណនី វី​ង ឬ​ពី​គណនី វី​ង ទៅ​គណនី អម្រឹត តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន វី​ង ឬ USSD *989# ។ លើស​ពី​នេះ​ទៀត អតិថិជន​របស់ អម្រឹត ក៏​អាច​ដាក់​ប្រាក់​ទៅ​ក្នុង​គណនី អម្រឹត របស់​ពួក​គេ​កាន់តែ​ងាយស្រួល​ដោយ​គ្រាន់តែ​ទៅ​កាន់​ភ្នាក់ងារ វី​ង ជាង ៧៥០០​កន្លែង នៅ​ទូ​ទាំង​ប្រទេស ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ៕ (អត្ថបទ​ សហការ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ