ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ផ្តេកផ្តួល​ទៅ​តាម​វាសនា​ឱ្យ​សោះ

4 ឆ្នាំ មុន

វាសនា​របស់​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ ខ្លះ​មាន​វាសនា​ល្អ ឯ​ខ្លះ​ទៀត​មាន​វាសនា​មិនសូវ​ល្អ តែ​ទោះជា​យ៉ាងណា​យើង​មិន​ត្រូវ​ផ្តេកផ្តួល​ទៅ​តាម​វាសនា ត្រូវ​យក​ការ​ខិតខំ​ប្រឹងប្រែង យក​ការ​ព្យាយាម​ជា​ចម្បង​មក​ដាក់​ទុក​ក្នុង​ដំណើរ​ជីវិត​ទើប​មាន​ពន្លឺសុភមង្គល ។ ហេតុនេះ​សូមកុំ​ចេះ​តែ​រុញ​វាសនា​របស់​ខ្លួនឯង​ទៅ​តាម​កម្ម តាម​ហេតុ​បច្ច័យ​ជា​អ្នក​ចាត់ចែង ហើយ​បែរជា​មិន​ប្រឹងប្រែង​តស៊ូ…

វាសនា​របស់​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ ខ្លះ​មាន​វាសនា​ល្អ ឯ​ខ្លះ​ទៀត​មាន​វាសនា​មិនសូវ​ល្អ តែ​ទោះជា​យ៉ាងណា​យើង​មិន​ត្រូវ​ផ្តេកផ្តួល​ទៅ​តាម​វាសនា ត្រូវ​យក​ការ​ខិតខំ​ប្រឹងប្រែង យក​ការ​ព្យាយាម​ជា​ចម្បង​មក​ដាក់​ទុក​ក្នុង​ដំណើរ​ជីវិត​ទើប​មាន​ពន្លឺសុភមង្គល ។

ហេតុនេះ​សូមកុំ​ចេះ​តែ​រុញ​វាសនា​របស់​ខ្លួនឯង​ទៅ​តាម​កម្ម តាម​ហេតុ​បច្ច័យ​ជា​អ្នក​ចាត់ចែង ហើយ​បែរជា​មិន​ប្រឹងប្រែង​តស៊ូ នោះ​ភាព​ជោគជ័យ​មាន​មកពីណា ។ យើង​មើល​គំរូ​ព្រះ​ពោធិសត្វ​ដែល​លោក​ខំ​ហែល​ឆ្លង​មហាសមុទ្រ គឺ​លោក​មិន​បាន​ស្រែកហៅ​ទេវតា​ឲ្យ​ជួយ​ឯណា ឬ​ក៏​លោក​ព្រម​តាម​កម្ម​វាសនា​ហែល​លេង​ៗ​នោះ​ក៏​ទេ​ដែរ គឺ​ព្រះ​អង្គ​នៅ​តែ​ប្រឹងប្រែង​មិន​បោះបង់​កា​រត​ស៌ូ​ចោល​ឡើយ បើ​ទោះជា​ដឹង​ថា​ខ្លួន​គ្មាន​លទ្ធភាព​នឹង​ហែល​ទៅ​ដល់ត្រើយ​ក៏​ដោយ ។

ព្រះពុទ្ធ​លោក​ប្រដៅ​ឲ្យ​មនុស្ស​ទាំងអស់​ខំព្យាយាម​តស៊ូ​ជា​មុន លុះ​តស៊ូ​ទៅ​លែង​រួច​ចាំ​លើកដៃ​សំពះ​មេឃ​សំពះ​ដី សំពះ​ទេវតា​ឱ្យ​ជួយ កុំ​រវល់​តែ​សំពះ​បន់ស្រន់​ភ្លេច​កម្លាំង​ខ្លួនឯង នោះ​ពិតជា​មិន​ប្រពៃ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ