សុវណ្ណ​កុមារ ជួប​ស្ត្រី​សាងសង់​កម្ពុជា


រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ១១ ​ខែកុម្ភៈ ឆ្នាំ​២០២០​ ​កន្លង​មកនេះ ស្ថាបត្យករ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​គឺ​អ្នក​នាង ហ៊ុន សុ​កញ្ញា វាគ្មិន​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​ក្នុង​ព្រឹត្តិការណ៍ «​កិច្ច​ពិភាក្សា​អាជីព​នៅ​ថ្ងៃ​អង្គា​រ៍​» ក្នុង​អង្គការ សុវណ្ណ​កុមារ ។ ព្រឹត្តិការណ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ថ្មី​នៃ​សកម្មភាព​លើកកម្ពស់​ការ​ផ្តោត​លើ​យុវជន ដែល​មាន​គោលបំណង​បណ្តុះបណ្តាល​ជំនាញ​ទន់​ទាំងឡាយ រួម​ទាំង​ការងារ​ជា​ក្រុម និង​ការ​ដោះស្រាយ​បញ្ហា​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត ដើម្បី​ជួយ​យុវជន​ពេញ​មួយ​ជីវិត​របស់​ពួក​គេ ។

យុវជន​ប្រមាណ​ជាង ៣០​នាក់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ «​កិច្ច​ពិភាក្សា​អាជីព​នៅ​ថ្ងៃ​អង្គា​រ៍​» ដំបូង​នេះ ។ គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺ​សម្រាប់​ការ​សួរនាំ​អ្នកជំនាញ​មក​ពី​វិស័យ​ផ្សេង​ៗ​គ្នា​ដើម្បី​ណែនាំ​យុវជន​អាយុ​ពី​១៤ ទៅ​១៨​ឆ្នាំទៅ​រក​ឱកាស​ការងារ​នា​ពេល​អនាគត ។

អ្នក​នាង ហ៊ុន សុ​កញ្ញា បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ធ្លាប់​បាន​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​លី​ម​កុក​ឃី​ង​នៃ​បច្ចេកវិទ្យា​ច្នៃប្រឌិត និង​ជា​សហការី​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ Khmer Architecture Tours និង Space for Architecture Cambodia ។ បច្ចុប្បន្ន​អ្នក​នាង​កំពុងធ្វើការ​នៅ​សាលា​រាជធានី​ភ្នំពេញ និង​គម្រោង​ភាព​ជា​ដៃគូ​របស់​សមាគម​អន្តរជាតិ Association Internationale des Maires Francophones (AIMF) ។

លោកស្រី ហ៊ុន សុ​កញ្ញា បាន​ណែនាំ​យុវជន សុវណ្ណ​កុមារ ពី​ការ​សាងសង់​តាម​បែប​ខ្មែរ និង​លោក​ខាងលិច ។ លោកស្រី​ក៏​បាន​បង្ហាញ​ពី​របៀប​ដែល​អគារ​ត្រូវ​បាន​បំផុសគំនិត​ឡើង និង​ទាក់ទង​នឹង​ធម្មជាតិ ដោយ​លើក​ឧទាហរណ៍​ពី​បណ្ណាល័យ​សាកលវិទ្យាល័យ​ទំនើប​មួយ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ដែល​ត្រូវ​បាន​សាងសង់​ឡើង​ស្រ​ដៀង​នឹង​ដើមឈើ និង​របៀប​ដែល​អគារ​នៅ​កោះ​បាលី​ត្រូវ​បាន​សាងសង់​ចេញពី​វត្ថុធាតុដើម​ធម្មជាតិ ដូច​ជា​ឫស្សី ។

ព្រឹត្តិការណ៍​បាន​បញ្ចប់​ដោយ​វគ្គ​សំណួរ និង​ចម្លើយ ដោយ​មាន​អ្នកចូលរួម​ជាង​៣០​នាក់​បាន​សួរ​សំណួរ​ទាក់ទង​នឹង​បញ្ហា​ដែល​ស្ថាបត្យករ​ជួប​ប្រទះ តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​ហ្វឹកហាត់ ហើយ​ក្នុង​​នោះ តើ​មាន​វិន័យ​អ្វី​ដែល​ស្ថាបត្យករ​ចាំបាច់​ត្រូវ​តែ​រឹង​មាំ ។

ខណៈ​ពេល​ដែល​ជំនាញ​វិជ្ជាជីវៈ​មាន​ច្រើន​សម្រាប់​យុវជន​កម្ពុជា តែ​វា​មិន​ច្បាស់លាស់​ជា​និច្ច​ទេ ។
ទើប​បានជា កិច្ច​ពិភាក្សា​អាជីព​នៅ​ថ្ងៃ​អង្គារ នា​ពេល​អនាគត​នឹង​មាន​សហគ្រិន បុគ្គលិក​សុខាភិបាល មេធាវី សិល្បករ អ្នកការទូត អ្នកជំនាញ​ព័ត៌មានវិទ្យា អ្នក​កែ​សម្ផស្ស អ្នក​សិប្បករ និង​អ្នកជំនាញ​ដទៃ​ទៀត​ជា​ច្រើន​ដែល​អាច​ជួយ​ធ្វើ​ឱ្យ​អនាគត​កាន់តែ​មានជោគ​ជ័យ ។

កិច្ច​ពិភាក្សា​អាជីព​នៅ​ថ្ងៃ​អង្គារ​មិន​គ្រាន់តែ​ជា​គំនិត​ផ្តួចផ្តើម​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ដែល​ផ្តល់​លើ​សេចក្តីថ្លែងការណ៍​បេសកកម្ម​របស់​អង្គការ​អន្តរជាតិ Sovann Komar LLC ដែល​ដំណើរការ​នៅ​ភូមិ​កុមារ ៖ «​ដើម្បី​បង្កើត​បរិយាកាស​មួយ​ដែល​ផ្តល់​នូវផ្ទះ​ដែល​មាន​សុវត្ថិភាព និង​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​បាន​បោះបង់​ចោល កុមារ​អាច​អភិវឌ្ឍន៍​បាន​ទាំង​រាង​កាយ បញ្ញា អារម្មណ៍ និង​ខាង​វិញ្ញាណ ដល់​ពេញ​នូវ​សក្តានុពល​របស់​ពួក​គេ​» ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង Sovannkomarmedia@gmail.com ៕ (អត្ថបទ​ សហការ)

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ