ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រី​ទេសចរណ៍ Brew The Beat ស្រា​បៀរ កម្ពុជា នឹង​ទៅ​ដល់​ខេត្តកំពង់​ចាម​ចុង​ស​ប្តា​ហ៍នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តន្ត្រី​ទេសចរណ៍ Cambodia Brew the Beat របស់​ស្រា​បៀរ កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ដល់ទី​រួម​ខេត្តកំពង់ចាម…

រាជធានី​ភ្នំពេញ ​៖ តន្ត្រី​ទេសចរណ៍ Cambodia Brew the Beat របស់​ស្រា​បៀរ កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ដល់ទី​រួម​ខេត្តកំពង់ចាម ហើយ​នា​ចុង​ស​ប្តា​ហ៍​ថ្ងៃ​ទី ៦-៧ ខែមីនា ខាង​មុខ​នេះ នៅ​លើ​ទឹកដី​សួន​កំពុង​រង់ចាំ​ដែល​ជាទី​តាំងទី 13 នៃ​ដំណើរ​កម្សាន្ត​ទាំង មូល​សរុប ២៤ ខេត្ត​-​ក្រុង ។

តារាចម្រៀង​ដែល​នឹង​ត្រូវ​ចូលរួម​ផ្តល់​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ​រួម​មាន​៖​លោក ឆ​ន សុ​វ​ណ្ណា​រាជ​, អ្នក​នាង ពេជ្រ សោភា​, សុខ ស្រី​នាង​, វី ឌី​ណែ​ត​, រ៉េ​ត ស៊ូ​ហ្សា​ណា​, Step, សំ សុ​វ​ណ្ណា​រ៉ា​ក់​, គង់ ចំរើន​, កែវ សុ​បញ្ញា និង លោក​វង្ស តារា​រតនា ។

ដូច្នេះ​លោកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​គោរព អញ្ជើញ​ពលរដ្ឋ​ខេត្តកំពង់ចាម ចូលរួម​ទស្សនា​ផ្ទាល់ និង ទទួលយក​ភាព​សប្បាយ​រីករាយ ជាមួយ​កម្មវិធី​តន្ត្រី​ឆ្នាំ​ថ្មី​ពី ស្រា​បៀរ កម្ពុជា ទាំងអស់​គ្នា ហើយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទូ​ទាំង ប្រទេស​ក៏​អាច​តាមដាន​ទស្សនាការ​ផ្សាយ​ផ្ទាល់​អំពី​កម្មវិធី​នេះ​ចាប់ពី​ម៉ោង​៨​ល្ងាច​តទៅ​ផង​ដែរ ។

បញ្ជាក់ តន្ត្រី​ស្រា​បៀរ កម្ពុជា បាន​ចាប់ផ្តើម​ចេញដំណើរ​តាំងពី​ស​ប្តា​ហ៍​ទី ២ ខែធ្នូ ឆ្នាំ ២០១៩ មក​ម្លេះ ដូច្នេះ​បើ​គិត​មក​ត្រឹម​ពេល​នេះ​តន្ត្រី​ទេសចរណ៍​បាន​ប្រព្រឹត្ត​ទៅ​បាន​ចំនួន​១២ ខេត្ត​-​ក្រុង​ហើយ ដោយ​បន្សល់​ទុក​នូវ​ភាព​សប្បាយ​រីករាយ យ៉ាង​ខ្លាំង​ដល់​អ្នកចូលរួម​ទស្សនា​ផ្ទាល់ ៕ (អត្ថបទ​ សហការ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ