ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​កំពូល​ផ្នែក​ថែទាំ​សុខភាព​អន្តរជាតិ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក​បណ្ឌិត ថេ​យ គ្រី​ស្តូ​ហ្វ័​រ ម្ចាស់​ពានរង្វាន់​អ្នកដឹកនាំ​ផ្នែក​ថែទាំ​សុខភាព​អន្តរជាតិ​កំពូល​មួយ​រូប​ក្នុង​ចំណោម​១០០​នាក់ (IFAH Top 100 International…

រាជធានី​ភ្នំពេញ ​៖ លោក​បណ្ឌិត ថេ​យ គ្រី​ស្តូ​ហ្វ័​រ ម្ចាស់​ពានរង្វាន់​អ្នកដឹកនាំ​ផ្នែក​ថែទាំ​សុខភាព​អន្តរជាតិ​កំពូល​មួយ​រូប​ក្នុង​ចំណោម​១០០​នាក់ (IFAH Top 100 International Healthcare Leaders) បាន​មក​ដល់​កម្ពុជា​ហើយ ដើម្បី​ចូលរួម​ចំណែក​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​តាម​រយៈ​មន្ទីរពេទ្យ​អន្តរជាតិ​ថ្មី​មួយ ដឹ ប្រេ​ស្ទី​ហ្ស៍ (The Prestige Hospital) ដែល​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។

មានកំណើត​និង​សញ្ជាតិ​សិង្ហ​បុរី លោក​បណ្ឌិត ថេ​យ គ្រី​ស្តូ​ហ្វ័​រ ពោរពេញ​ដោយ​បទ​ពិសោធន៍​ជាង​២០​ឆ្នាំ​នៅ​ក្នុង​វិស័យ​សុខាភិបាល និង​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​ក្នុងអំឡុងពេល​វិបត្តិ​វីរុស​សា (SARS) នៅ​ឆ្នាំ​២០០៣ នៅ​ឯ​មន្ទីរពេទ្យ​តាន់​តុ​ក​សេង ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​សឹ​ង្ហ​បុរី ។

តាម​រយៈ​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ ដែល​មាន​ទស្សនៈវិស័យ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ជួយ​ថែទាំ​សុខមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា លោក គ្រី​ស្តូ​ហ្វ័​រ ក៏​សម្រេច​ចូល​មក​ដឹកនាំ​ជានា​យក​ប្រតិបត្តិ​របស់​មន្ទីរពេទ្យ​មួយ​នេះ​ជាមួយ​អ្នកជំនាញ​ជា​ច្រើន​ទៀត មក​ពី សិង្ហ​បុរី បារាំង អា​មេ​រិ​ក និង​កា​ណា​ដា​។

មុន​ពេល​លោក​ចូលរួម​ជាមួយ​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ លោក​បណ្ឌិត គ្រី​ស្តូ​ហ្វ័​រ ធ្លាប់​មានបទពិសោធន៍​ជានា​យក​ប្រតិបត្តិ​នៅ​ស្ថាប័ន​ធំ​ៗ​ដូច​ជា មន្ទីរពេទ្យ​តាន់​តុ​ក​សេង​នៅ​ប្រទេស​សិង្ហ​បុរី​, NTUC Healthcare Group, Jackson Pharma, Cyrus Healthcare Group, សមាជិក​នៃ​គណៈកម្មការ​សុខាភិបាល​សភា​សិង្ហ​បុរី និង ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​ផ្សេង​ៗ​ទៀត​។

លោក​បណ្ឌិត គ្រី​ស្តូ​ហ្វ័​រ បាន​មាន​ប្រសាសន៍​ថា «​ជាមួយនឹង​បទ​ពិសោធន៍​ក្នុង​វិស័យ​សុខាភិបាល និង​អាជីវកម្ម​ជា​ច្រើន​ឆ្នាំ​របស់ខ្ញុំ ខ្ញុំ​មាន​ភាព​ជឿជាក់​យ៉ាង​មុតមាំ​ថា​ខ្ញុំ​អាច​ចូលរួម​ចំណែក​មិន​ត្រឹមតែ​ជាមួយ​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​។ សូម​យើង​ទាំងអស់​គ្នា​ចូលរួម​ធ្វើ​នូវ​អ្វី​ៗ​ដែល​ល្អ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​» ។

លោក​បណ្ឌិត គ្រី​ស្តូ​ហ្វ័​រ បាន​បន្ថែម​ថា «​សេវាកម្ម​និង​ស្តង់ដារ​ដែល​យើង​នាំ​មក​កម្ពុជា​សុ​ទ្ទ​តែ​លំដាប់​អន្តរជាតិ និង​តាម​វិធីសាស្ត្រ​ថែទាំ​សុខភាព​របស់​សិង្ហ​បុរី ដោយ​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​អ្នកជំនាញ​ដ៏​ល្អ​បំផុត ជាមួយនឹង​ឧបករណ៍​ទំនើប​ចុង​ក្រោយ​» ។

មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៩ ជាមួយនឹង​ចក្ខុវិស័យ​ឲ្យ​ក្លាយទៅជា​ដៃគូ​ឈានមុខ​គេ​ក្នុង​ការ​ថែទាំ​សុខភាព​ប្រចាំជីវិត​របស់​លោក​អ្នក​។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ប​ញ្ហ​សុខភាព ការពិគ្រោះ​យោបល់ និង​ការ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ សូម​ទំនាក់​ទ​ន​ង​៖ អគារ​លេខ ១៦ & ១៨ ផ្លូវ​លេខ ២១ (​ខាងត្បូង​ផ្សារ​កាប់​គោ វិមាន​ឯករាជ្យ​) សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ។ ទូរ​សព្ទ​៖ 085 68 95 68; 098 68 95 68; 067 68 95 68 ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ