ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​លី​គ​ប្រកាស​ផ្អាក​ការ​ប្រកួត​ទាំងអស់ ការពារ​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

យោង​តាម​ការ​ប្រកាស​ពី Thai League បានឱ្យ​ដឹង​ថា ការ​ប្រកួត​បាល់ទាត់​លី​គ​ថៃ​ទាំងអស់​ចាប់តាំងពី​លី​គ​ទី ១-៤ នឹង​ត្រូវ​ផ្អាក​ចាប់ពី​ថ្ងៃ​ទី​៣ មីនា ដល់​ថ្ងៃ​ទី​១៧ មេ​សា…

យោង​តាម​ការ​ប្រកាស​ពី Thai League បានឱ្យ​ដឹង​ថា ការ​ប្រកួត​បាល់ទាត់​លី​គ​ថៃ​ទាំងអស់​ចាប់តាំងពី​លី​គ​ទី ១-៤ នឹង​ត្រូវ​ផ្អាក​ចាប់ពី​ថ្ងៃ​ទី​៣ មីនា ដល់​ថ្ងៃ​ទី​១៧ មេ​សា ២០២០ ស្រប​តាម​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល​ថៃ ក្នុង​ការ​ខិតខំ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ដែល​បណ្តាល​មក​ពី​វីរុស COVID-19 ។

ងាក​មក​កាន់ការ​ប្រកួត​លី​គ​កំពូល​ថៃ បច្ចុប្បន្ន​ក្រុម Bangkok United កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ​ទាំង​៤ មាន​១២​ពិន្ទុ​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​លេខ​២ Ratchaburi​។

សូម​បញ្ជាក់​ថា បើ​យោង​តាម​ប្រភព​ពី CNN បានឱ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ ក្នុង​ប្រទេស​ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​ចំនួន ៤២​ករណី និង​បាន​ឆក់​យក​ជីវិត​មនុស្ស​ម្នាក់​ផង​ដែរ ដោយសារ​វីរុស​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ