ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​សិល្បៈ​ស្រុក​យើង​» របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​​ដោយ​សេរី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង «​សិល្បៈ​ស្រុក​យើង​» ត្រូវ​បាន​បើក​ជា​ផ្លូវការ ដើម្បី​ស្វាគមន៍​សាធា​រណ​ជន​​ទាំង​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​ទស្សនា​ស្នាដៃ​សម្តែង​របស់​ក្រុម​សិល្បករ​ខ្មែរ​ដោយ​សេរី កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៩…

រាជធានី​ភ្នំពេញ ៖ គម្រោង «​សិល្បៈ​ស្រុក​យើង​» ត្រូវ​បាន​បើក​ជា​ផ្លូវការ ដើម្បី​ស្វាគមន៍​សាធា​រណ​ជន​​ទាំង​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​ទស្សនា​ស្នាដៃ​សម្តែង​របស់​ក្រុម​សិល្បករ​ខ្មែរ​ដោយ​សេរី កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​រោង​ច្រក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ។

គម្រោង​នេះ ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​ជំរុញ​ឲ្យ​មហាជន​ទាំងអស់​ងាក​មក​ចាប់អារម្មណ៍ ព្រមទាំង​លើកកម្ពស់​ការ​ចូលរួម​គាំទ្រ​សិល្បៈ និង​ការ​សម្តែង​ផ្សេង​ៗ​របស់​ខ្មែរ ។

«​សិល្បៈ​ស្រុក​យើង​» ប្រមូលផ្តុំ​ក្រុម​សិល្បករ​ខ្មែរ​ដែល​នឹង​សម្តែង​សិល្បៈ​ចម្រុះ​មាន​ដូច​ជា​៖ ការ​សម្តែង​របាំ​ប្រពៃណី ល្ខោនខោល ល្ខោន​ស្រមោល​ស្បែក របាំ​សហ​សម័យ ការ​ប្រគំ​តន្ត្រី​និពន្ធ​ដោយ​ខ្លួនឯង និង​ការ​ដាក់​បញ្ចាំងភាពយន្ត​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​ចុង​ក្រោយ​នៃ​ខែ​នីមួយ​ៗ ដោយ​រាប់​ចាប់ពី​ខែកុម្ភៈ តទៅ រហូត​ដល់​ខែធ្នូ ឆ្នាំ​២០២០ នៅ​ក្នុង​សាល​ប្រជុំ​ដ៏​ធំ​របស់ រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹង​វិល​ត្រឡប់​មក​រោងចក្រ​យើង​ម្តងទៀត​ដើម្បី​ទស្សនា​សិល្បៈ​នានា​ដែល​នឹង​ដាក់​សម្តែង​ប្រចាំខែ ខ្ញុំ​ក៏​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹង​ជួយ​ផ្សព្​ផ្សាយ​បន្ថែម​ពី​គម្រោង​នេះ​ទៅ​កាន់​គ្រួសារ មិត្តភក្តិ និង​ជា​ពិសេស​ភ្ញៀវ​បរទេស ឲ្យ​មក​ចូលរួម​គាំទ្រ «​សិល្បៈ​ស្រុក​យើង​» ។

គម្រោង «​សិល្បៈ​ស្រុក​យើង​» ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម​សិល្បករ​ខ្មែរ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សមាគម​សិល្បករ​គោក​ធ្លក Epic Arts យុវជន​ល្ខោនខោល​កម្ពុជា Mascot Cambodia & Arts និង Smallworld Smallband ក្រុម​តូច ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ